វៀតណាម ដាក់គោលដៅនាំចេញគ្រឿងសមុទ្រ១១ពាន់លានដុល្លារ ទោះប្រឈមឧបសគ្គពន្ធគយ
ហាណូយ ៖ ប្រទេសវៀតណាមបានបង្ហាញពីការជឿជាក់ថា
គោលដៅនាំចេញអាហារសមុទ្រ តម្លៃ១១ពាន់លានដុល្លាររបស់ខ្លួន នឹងសម្រចបាន តាមផែនការ បើទោះបីជាមានឧបសគ្គ ជុំវិញពន្ធគយ អាមេរិក ក៏ដោយ។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress នៅថ្ងៃចន្ទ ទី១ ខែធ្នូ,
វៀតណាមនៅតែដើរលើផ្លូវ ឈានទៅសម្រេចបានគោលដៅ នាំចេញអាហារសមុទ្រ តម្លៃ១១ពាន់លានដុល្លារ នៅឆ្នាំនេះ បើទោះបីជាមានកំណើនយឺត ក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយសារពន្ធគយក៏ដោយ។
យោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានឱ្យដឹងថា ការនាំចេញបានកើនឡើង១៥% ក្នុងរយៈពេល១០ខែដំបូង ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ពោលគឺកើនដល់ ៩.៥ ពាន់លានដុល្លារ ដែលជំរុញខ្លាំង ដោយបង្គា ក្នុងនោះ មានចំនួនជាង ៤០% នៃចំនួនគ្រឿងសមុទ្រ នាំចេញសរុប។
តែ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានចាប់ផ្តើមធ្លាក់ចុះ នៅក្នុងត្រីមាសទី ៣ បន្ទាប់ពីជាប់ពន្ធ ២០% លើការនាំចូលអាហារសមុទ្រ ពីប្រទេសវៀតណាម ដែលបានចូលជាធរមាន កាលពីខែសីហា។
យ៉ាងណា ការរំពឹងទុកនៃការនាំចេញខ្ពស់ទៅកាន់ទីផ្សារផ្សេងទៀត កំពុងលេចឡើង។ ចិននៅតែជា “យុថ្កាដ៏សំខាន់” ដែលបានទិញ ក្នុងនោះ មានតម្លៃជាង ២ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែដំបូង ដែលកើនឡើង ៣២% ។ ការនាំចេញទៅកាន់ប្រទេសជប៉ុនវិញ បានកើនឡើង ១៥.២ភាគរយ ពោលគឺកើនតម្លៃ ដល់ ១.៤ពាន់លានដុល្លារ។ កាណាដា, អូស្ត្រាលី, ជប៉ុន គឺជាទីផ្សារដែលរីកលូតលាស់លឿនបំផុត ផ្សេងទៀត ផងដែរ។
ប៉ុន្តែ សមាគមបានព្រមានថា វិស័យជលផលនឹងបន្តប្រឈមមុខនឹងបញ្ហា នៅឆ្នាំក្រោយ ដោយសារពន្ធគយ, ផលប៉ះពាល់នៃច្បាប់ការពារថនិកសត្វសមុទ្ររបស់សហរដ្ឋអាមេរិក ដែលផ្តល់លទ្ធភាពឲ្យសហភាពអឺរ៉ុប បន្តផ្តល់កាតលឿងលើប្រទេសវៀតណាម សម្រាប់ការនេសាទខុសច្បាប់, គ្មានរបាយការណ៍ និង គ្មានការគ្រប់គ្រង។ ការប្រកួតប្រជែងមកពីប្រទេសឥណ្ឌា អេក្វាឌ័រ និងឥណ្ឌូនេស៊ីក៏កាន់តែខ្លាំងឡើង ផងដែរ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត