ថៃស្លាប់ព្រោះទឹកជំនន់បន្តកើនឡើង ខណៈរដ្ឋាភិបាលរងការរិះគន់

បាងកក ៖ ចំនួនមនុស្សស្លាប់ ដោយសារតែគ្រោះទឹកជំនន់ នៅភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ១៧៦នាក់ហើយ គិតត្រឹមថ្ងៃចន្ទ ខណៈដែលរដ្ឋាភិបាល រងការរិះគន់ពីភាពយឺតយ៉ាវ លើការអន្តរាគមន៍។

យោងតាមសារព័ត៌មាន AFP, អាជ្ញាធរបាននិយាយ កាលពីថ្ងៃទី១ ខែធ្នូ ថា ភ្លៀងធ្លាក់យ៉ាងគំហុក កាលពីសប្តាហ៍មុន បានបណ្តាលឱ្យមានទឹកជំនន់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧៦នាក់ នៅភាគខាងត្បូងប្រទេសថៃ។ នេះគឺជាឧប្បត្តិហេតុទឹកជំនន់ដ៏សាហាវបំផុតមួយ នៅក្នុងប្រទេសថៃ អំឡុងរយៈពេលមួយទសវត្សរ៍។

រដ្ឋាភិបាលថៃបានដាក់ចេញនូវវិធានការណ៍ផ្តល់ជំនួយ ប៉ុន្តែ មានការរិះគន់ជាសាធារណៈ កាន់តែខ្លាំងឡើង ចំពោះការឆ្លើយតបនឹងទឹកជំនន់ ហើយមន្ត្រីមូលដ្ឋានពីរនាក់ ត្រូវបានព្យួរការងារ ដោយសារការបរាជ័យរបស់ពួកគេ។

លោក អនុទីន នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានប្រកាសសារភាពពីកំហុស ក្នុងការដោះស្រាយទឹកជំនន់ និង សុំទោសជាសាធារណៈ។

ទឹកជំនន់ស្លាប់មនុស្សនៅថៃ កើតមានឡើង សឹងតែរៀងរាល់ឆ្នាំ បន្តរហូតមកដល់ ឆ្នាំ២០២៥ នេះ។ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស នៅថៃ ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និង ផលដំណាំយ៉ាងតំណំ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner