លោក ត្រាំ ដោះលែងមេគ្រឿងញៀនបរទេស ក្រោយសុំទោស

វ៉ាស៊ីនតោន ៖ អតីតមេដឹកនាំប្រទេស ហុងឌូរ៉ាស ដែលអាមេរិកកាត់ទោស ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្តល់ការលើកលែង ក្រោយពេលសុំទោស។

លោក ដូណាល់ ត្រាំ ដែលបានចាត់ទុកខ្លួនឯង ជាសត្រូវឥតឈប់ឈរ ចំពោះគ្រឿងញៀននោះ បានលើកលែងទោស អតីតប្រធានាធិបតី ហុងឌូរ៉ាស លោក Juan Orlando Hernandez ​ចេញពីការជាប់គុក រយៈពេល ៤៥ឆ្នាំ កាលពីថ្ងៃអង្គារ។ អតីតមេដឹកនាំរូបនេះ ត្រូវបានសម្រេចឲ្យមានទោស ពីបទសមគំនិត ក្នុងការនាំចូលកូកាអ៊ីនរាប់តោនចូល ទៅក្នុងសហរដ្ឋអាមេរិក។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA, ទង្វើលើកលែងជាវិសាមញ្ញ របស់លោក Trump ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ជាច្រើនទសវត្សរ៍ របស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញគ្រឿងញៀនឆ្លងដែន ដែលអាចបំផ្លាញភាពជឿជាក់ របស់ទីក្រុងវ៉ាស៊ីនតោន នៅអាមេរិកឡាទីន និង ជាសញ្ញាសង្ស័យពីពុករលួយ ជាមួយនឹងទំនាក់ទំនងនយោបាយ ដែលអាចបំពានលើការទទួលខុសត្រូវ ព្រហ្មទណ្ឌ។

មន្ត្រីសេតវិមាន បាននិយាយថា លោក Trump បានចុះហត្ថលេខា លើការលើកលែងទោសដល់លោក Hernandez កាលពីថ្ងៃចន្ទ ហើយ ការិយាល័យពន្ធនាគារសហព័ន្ធបានដោះលែង ពីពន្ធនាគារនៅតំបន់ Hazelton នៃរដ្ឋ West Virginia។

ការលើកលែងទោសនេះ ត្រូវបានធ្វើឡើង ចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីគ្រោះថ្នាក់នៃលំហូរគ្រឿងញៀនខុសច្បាប់ ពីតំបន់អាមេរិកឡាទីន។ ការណ៍នេះ នាំឲ្យមានការវាយប្រហារដ៏សាហាវ របស់អាមេរិកលើទូកសង្ស័យដឹកគ្រឿងញៀន នៅសមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិកភាគខាងកើត ស្លាប់មនុស្សរាប់សិបនាក់ នាប៉ុន្មានខែចុងក្រោយនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner