UN ព្រមានថា ជីវិតមនុស្ស-សត្វ ត្រូវបំផ្លាញដោយព្យុះស៊ីក្លូន និងភ្លៀងធ្លាក់ខ្លាំងកំពុងកើនឡើង

អ.ស.ប ៖ ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន និងព្យុះត្រូពិចជាប់ៗគ្នាបានបង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ត្រូវជម្លៀសចេញ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិព្រមានថា ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ស្រីលង្កា ថៃ និងវៀតណាម ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយព្យុះស៊ីក្លូនដ៏កម្រដែលស្ថិតនៅជិតខ្សែអេក្វាទ័រកំពុ ង ធ្វើឱ្យផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើង។

អង្គការ UNICEF រាយការណ៍ពីភាពអាសន្នមនុស្សធម៌យ៉ាងឆាប់រហ័សនៅក្នុងប្រទេសស្រីលង្កា ដែលជាកន្លែងដែលកុមារប្រឈមមុខហានិភ័យនៃជំងង។

អ្នកជំនាញបានរាយការណ៍ថា ការកើនឡើងនៃសីតុណ្ហភាពពិភពលោក កំពុងជំរុញឱ្យមានភ្លៀងធ្លាក់ខ្លាំងជាងមុន ហើយអង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សជាតិ៕

ប្រភព ៖ UN NEWS

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner