លោក Lee ថា លោក Trump ជាអ្នកបង្កើតសន្តិភាពពិតប្រាកដ ដែលអាច បញ្ចុះបញ្ចូលកូរ៉េខាងជើងជាថ្មី

សេអ៊ូល ៖ លោក Lee មេដឹកនាំរបស់ប្រទេសកូរ៉េខាងត្បូង បានថ្លែងកោតសរសើរ លោក ត្រាំ ថា ជាអ្នកបង្កើតសន្តិភាពពិតប្រាកដ ហើយជឿជាក់ថា ប្រធានាធិបតីអាមេរិករូបនេះ មានសមត្ថភាព អាចបញ្ចុះបញ្ចូលកូរ៉េខាងជើង ឲ្យបន្តកិច្ចសន្ទនា ឡើងវិញបាន។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយ កាលពីថ្ងៃពុធថា បន្ទាប់ពីបានជួបជាមួយលោក ត្រាំ រួចមក លោកបានរកឃើញថា «ជារឿងគួរឱ្យចាប់អារម្មណ៍ និងរីករាយ» ហើយនៅតែមានក្តីសង្ឃឹមថា មេដឹកនាំអាមេរិក រូបនេះ អាចបញ្ចុះបញ្ចូលកូរ៉េខាងជើង ឱ្យបន្តការសន្ទនាឡើងវិញ។
លោក Lee បានប្រាប់សន្និសីទសារព័ត៌មានទៀតថា ជំនួបជាមួយលោក ត្រាំ ប្រៀបបីដូចជា ការជួបសាច់ញាតិ ហើយ លោកបានថ្លែងចាត់ទុក លោក ត្រាំ ថា «ជាអ្នកប្រាកដនិយម, អ្នកប្រាជ្ញនិយម និងជាម្ចាស់នៃការដោះស្រាយ ដែលគួរឲ្យគោរព ពីសមភាគី»។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA, ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមិថុនា, លោក Lee បានជួបលោក ត្រាំ ចំនួនពីរលើក និង បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរួមបញ្ចូលទាំងកញ្ចប់វិនិយោគ ចំនួន៣៥០ពាន់លានដុល្លារអាមេរិក បន្ទាប់ពីការចរចា ជាច្រើនខែ។

លោក Lee ក៏បានចាប់ផ្តើម ផ្តោតលើបញ្ហាឧបទ្វីបកូរ៉េ ដោយបានសរសើរ លោក Trump សម្រាប់តួនាទី «អ្នកបង្កើតសន្តិភាព» ជុំវិញបញ្ហាកូរ៉េខាងជើង។ ថ្លែងកាលពីថ្ងៃទី៣ ខែធ្នូ, ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ អះអាងថា លោកនៅតែសង្ឃឹមថា លោក Trump អាចទាក់ទាញ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ឱ្យបន្តការសន្ទនាឡើងវិញ ដោយនិយាយថា ទីក្រុងព្យុងយ៉ាង ហាក់ដូចជា ចង់យកទីក្រុងវ៉ាស៊ីនតោន ខ្លាំងជាង ទីក្រុងសេអ៊ូល ដើម្បីទ្រទ្រង់របប របស់ខ្លួន។

លោក Lee បានសន្យាថា នឹងធ្វើទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ ដើម្បីបំបាត់ភាពតានតឹង នៅឧបទ្វីបកូរ៉េ តែ កូរ៉េខាងជើងបានបដិសេធ ចំពោះកាយវិការផ្សះផ្សា។ ចុងក្រោយនេះ លោក Lee ថែមទាំងអះអាងថា លោកចង់សុំទោសកូរ៉េខាងជើង ចំពោះទង្វើចោទប្រកាន់ លើអតីតប្រធានាធិបតី Yoon ជុំវិញការបញ្ជូនយន្តហោះគ្មានមនុស្សបើក ទម្លាក់ខិតបណ្ណ បង្កជម្លោះ នៅទីក្រុងព្យុងយ៉ាង ទៀតផង៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner