រយៈពេល១០ខែឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៤លាននាក់
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ហួត ហាក់ បានលើកឡើងថា ៥ឆ្នាំក្រោយពីវិបត្តិដោយសារជំងឺកូវីដ-១៩ ចំនួនភ្ញៀវទេសចរមានសន្ទុះកើនឡើងវិញ ពោលគឺនៅឆ្នាំ២០២៤កន្លងទៅនេះកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦,៧លាននាក់ ខណៈរយៈពេល១០ខែ ឆ្នាំ២០២៥ នេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជ៤,៧៥លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ប្រមាណ១២លាននាក់។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍បានបញ្ជាក់ចំណុចនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ កិច្ចប្រជុំនេះដែរមានការអញ្ជើញ្ចចូលរួមពីសមាជិក ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីខេត្ត ជាច្រើនរូប។
ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ បញ្ជាក់បន្ថែមថា នៅក្នុងឱកាសបិទសរុបស្ថិតិរបាយការណ៍ទេសចរណ៍ឆ្នាំ២០២៤ កាលពីដើមឆ្នាំកន្លងទៅ។ក្រសួងទេសចរណ៍កម្ពុជា បានដាក់ផែនការជំរុញកំណើនភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងឆ្នាំ២០២៥ នេះឱ្យបានប្រមាណ ៧,២លាននាក់ ទៅ៧,៥លាននាក់ ។
ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ បញ្ជាក់បន្ថែមថា ជាមួយនឹងសភាពការណ៍វិវត្តន៍ ជាក់ស្តែងថ្មីៗនេះ ក៏ដូចជាការទទួលរងនូវផលប៉ះពាល់ ពីឥទ្ធិពលពិភពលោក ក៏ដូចជាក្នុងតំបន់ ធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជា មិនបានដូចការដែលយើងរំពឹងទុក។
ឯកឧត្តម រដ្ឋមន្រ្តីទេសចរណ៍ មានប្រសាសន៍បន្តថា បន្ទាប់ពីមានការជួបប្រជុំជាមួយវិស័យឯកជន ដែលធ្វើឧស្សាហកម្មវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានកំណត់ យើងក៏បានស្នើរទៅ សុំការសម្រេចពីសម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ដើម្បីសំប្តូរចំនួនស្ថិតិភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២៥នេះ បានសម្រេចជាគោលការណ៍អនុញ្ញាតឱ្យក្រសួងទេសចរណ៍ប្តូរតូរលេខចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ពី៧,២លាននាក់ទៅ៧,៥លាននាក់នោះ មកនៅត្រឹម៥,៤លាននាក់ទៅ ៥,៦លាន នាក់។
ឯកឧត្តមរដ្ឋមន្ត្រីពន្យល់ថា ការសម្រេចប្តូរតួលេខនេះ មានកត្តាជាច្រើនដែលកម្ពុជាកំពុងជួបទាំងក្នុងតំបន់ សកលលោក ពិសេសបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ បើទោះបីជាជម្លោះនេះត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទៅហើយក្តី បញ្ហាកំពុងត្រូវបានដោះស្រាយនៅឡើយ។
បើទោះបីជាបញ្ហាប្រឈម ឧបសគ្គយ៉ាងនេះក្តី ឯកឧត្តម រដ្ឋមន្រ្តីទេសចរណ៍ គូសបញ្ជាក់ថា ក្រសួង នឹងនៅតែបន្តសហការចាប់ដៃជាមួយនិងវិស័យឯកជន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនទម្លាក់ដៃនោះទេ។ ជាមួយនេះក្រសួងក៏បានពិនិត្យមើលចំណុចខ្វះខាតមួយចំនួន ក្នុងការបំពេញបន្ថែមចំណុចខ្វះខាត ពិសេសកិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ បើទោះបីជាចាប់ពីឆ្នាំ១៩៩៨ មក ពិភពលោក បានចាប់ផ្តើមទទួលស្គាល់កម្ពុជា តាមរយៈការស្តារ កសាងពង្រីមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិតាមរយៈការចូលរួមកិច្ចប្រជុំ ឬមហាសន្និបាទនានា។
ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ បានបន្ថែមថា ហេតុផលដែលពិភពលោកមើលឃើញកម្ពុជាក្នុងភាពអវិជ្ជមានណាមួយនៅឡើយ ហើយនៅមានចំនួនភ្ញៀវទេសចរណ៍មានកំណត់ ដោយសារកក្តាសង្រ្គាមស៊ីវិល របបប្រល័យពូជសាសន៍ ដែលកម្ពុជាបានជួបនាពេលកន្លង។ មូលហេតុធំមួយទៀតក្នុងនោះ ការផ្សព្វផ្សាយពីកិត្តិនាមកម្ពុជាទៅកាន់ពិភពលោកនៅមានកម្រិត។
រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់លើកទឹកចិត្តទាំងវិស័យរដ្ឋ និងឯកជនទាំងអស់ ចូលរួមគ្នាធ្វើការជំរុញការផ្សព្វផ្សាយកិត្តិនាមកម្ពុជា ការនាំស្ថានការពិត ស្ថានភាពនៅកម្ពុជាបាននិងកំពុងជួបប្រទះ កត្តសុខសន្តិភាព ការអភិវឌ្ឍរីកចំរើននៅលើគ្រប់វិស័យ ហើយជាពិសសសន្តិភាពដែលកម្ពុជា អាចផ្តល់នូវសុវត្តិភាព ជូនវិនិយោគគិនជាតិ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើដំណើរទៅគ្រប់ទីកន្លែងគ្រប់ពេលវេលា។
គួរបញ្ជាក់ថា ដើម្បីរួមចំណែកក្នុងការឆ្លើយតបជាមួយនិងបញ្ហាប្រឈម ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំដាក់ចេញនូវគោលនយោបាយ ផែនការយុត្តិសាស្រ្តជាតិ និងគំនិតផ្តូចផ្តើម សំខាន់ៗមួយចំនួន ក្នុងនោះទី១ ការរៀបចំនូវផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍទេសចរណ៍ ឆ្នាំ២០២៦-២០៣០ ដើម្បីឱ្យស្របជាមួយផែនការយុត្តិសាស្រ្តទេសចរណ៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលការគិតគូរពីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ទី២ ការជំរុញការអភិវឌ្ឍផែនការអភិវឌ្ឍទេសចរសៀមរាបអង្គរ និងផែនការមេអភិវឌ្ឍទេសចរណ៍នៅតាមគោលដៅសំខាន់ៗផងដែរ៕
អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា








