ទឹកជំនន់នៅអាស៊ីអាគ្នេយ៍ប៉ះពាល់ដល់អាយុជីវិតមនុស្សជាង ១.៣០០ នាក់ និងបណ្តាលឱ្យមានការខាតបង់ថវិកាចំនួន ២០ ប៊ីលានដុល្លារ

ហ្សាកាតា ៖ គ្រោះមហន្តរាយទឹកជំនន់ និងការរអិលបាក់ដីបានឆក់យកជីវិតមនុស្សជាង ១.៣០០នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា និងថៃ ជាមួយនឹងមនុស្សជិត ១.០០០នាក់បានបាត់ខ្លួន និងបានទទួលរងការខាតបង់យ៉ាងហោចណាស់ ២០ប៊ីលានដុល្លារ ចាប់តាំងពីចុងខែមុន នៅទូទាំងផ្នែកនៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

យោងតាមសារព័ត៌មាន Bloomberg បានបង្ហាញពីហានិភ័យកើនឡើងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងអាកាសធាតុប្រែប្រួលឆាប់រហ័ស បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ច។

ព្យុះស៊ីក្លូនត្រូពិចចំនួនបី ដែលបក់បោកស្របពេលជាមួយនឹងខ្យល់មូសុងឦសាន ដែលជាធម្មតានាំមកនូវភ្លៀងធ្លាក់ខ្លាំងមកកាន់តំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំនេះ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងយ៉ាងខ្លាំងនៅក្នុងតំបន់៕

ប្រភព ៖ outlook business

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner