សម្ដេចតេជោ ហ៊ុន សែន លំហែកាយនៅឆ្នេរសមុទ្រខេត្តព្រះសីហនុលើកដំបូងបន្ទាប់ពីក្លាយជាប្រធានព្រឹទ្ធសភា
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញវត្តមានសម្រាកលំហែកាយ នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ លើកដំបូង ក្នុងតួនាទីជាប្រធានព្រឹទ្ធសភា ។
លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកល្ងាចថ្ងៃទី៥ធ្នូ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ចាប់ពីខែឧសភា ២០២៣ ដល់ខែធ្នូ ២០២៥ រយៈពេលជាង ២ឆ្នាំ ទើបមកកន្លែងនេះវិញ ។សម្ដេចតេជោ បន្តថា រូបរាងមិនផ្លាស់ប្តូរច្រើនទេ តែអ្វីដែលផ្លាស់ប្តូរ គឺពីនាយករដ្ឋមន្ត្រី មកជាប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងថ្ងៃនេះ បំពេញមុខងារជាប្រមុខរដ្ឋស្តីទីផងដែរ ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស ជា ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងនីតិកាលទី៥ ដោយលទ្ធផល ៦២សំឡេង លើ ៦២សំឡេង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ៕
ដោយ៖វណ្ណលុក





ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។