សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតអបអរព្រះករុណាព្រះមហាក្សត្រកម្ពុជា បានចូលជាសមាជិកសមាគត នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនៅប្រទេសបារាំង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគោរពថ្វាយសារលិខិតជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ វិសេសវិសាល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភា វិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។
សម្ដេចធិបតីបានបញ្ជាក់ក្នុងសារលិខិតថា ក្នុងសេចក្តីអំណរសាទរយ៉ាងឧឡារិកថ្វាយចំពោះមហាកិត្តិយស ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបាននាឱកាសនេះ សម្ដេចធិបតី ថា ពិតជាមានអត្ថន័យទូលំទូលាយ សម្រាប់ប្រជាជនគ្រប់រូបនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសតេជះ សម្ភារឫទ្ធាបារមី នៃ ព្រះករុណា អង្គព្រះមហាក្សត្រ ដែលជានិច្ចកាលព្រះអង្គតែងបំពេញបេសកកម្ម បម្រើ ឧត្តមប្រយោជន៍ជាតិ ប្រជាពលរដ្ឋរបស់ព្រះអង្គ ហើយក៏បានឆ្លុះបញ្ចាំងពីតម្លាភាពប្រសិទ្ធភាពជាមួយនឹង ការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាព និងសុខុមាលភាពប្រជាជនរបស់ព្រះអង្គជារៀងរហូតមក៕
ដោយ៖ វណ្ណលុក
