ក្រសួងប្រៃសណីយ៍កំណត់ពេល៦ខែ ដើម្បីលុបបំបាត់ស៊ីមខាតមិនមានអត្តសញ្ញាណត្រឹមត្រូវ

ភ្នំពេញ៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ជាក់ថា ក្រសួងបាននិងកំពុងធ្វើការងារ លើការងារអ្នកប្រើប្រាស់ប្រស៊ីមខាតមិនមែនឈ្មោះរបស់ខ្លួន និងបានកំណត់ពេល៦ខែដើម្បីធ្វើការងារលើការ​លុបបំបាត់​អ្នកប្រើប្រាស់ស៊ីមកាតទូរសព្ទ មិនមានអត្តសញ្ញាណ( អត្តសញ្ញាណបណ្ណ)។

អាន៖មានប្រសាសន៍ក្នុងពិធីបើកវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថល​កម្ពុជា ប្រកបដោយបរិយាបន្ន” ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលើកឡើងថា បច្ចុប្បន្ន​អ្នកប្រើប្រាស់ស៊ីមខាតមួយចំនួនមិនបានដឹងថា ប្រើប្រាស់ដោយមិនមានឈ្មោះរបស់ខ្លួន ឬឈ្មោះរបស់គេនោះទេ ខណៈដែល​ពីមុន​មកប្រតិបត្តិការអ្នកចែកចាយនៅតាមហាងមួយចំនួនលក់ស៊ីមខាត ឱ្យអ្នកប្រើប្រាស់ ដោយដាក់ឈ្មោះអត្តសញ្ញាណ​បណ្ណរបស់ខ្លួន ដើម្បីលក់ទៅឱ្យអតិថិជនរបស់ខ្លួន ។ ឯកឧត្តមបញ្ជាក់ដោយរបៀបដាច់ណាត់ថា ក្រសួងបានកំណត់យ៉ាង​យូររយៈពេល៦ខែទៀត ពោលគឺនៅត្រឹមខែមិថុនា ឆ្នាំ២០២៦ ខាងមុខេនះ និងលុបចោលលេខទាំងអស់ដែលមិនមាន​អត្តសញ្ញាណត្រឹមត្រូវ ៕

ការលុបបំបាត់លេខទូរសព្ទ ឬស៊ីមខាត ដែលគ្មានអត្តសញ្ញាណបណ្ណ ក្រសួងបាននិងកំពុងធ្វើ គឺនិងចូលរួមចំណែកជួយដល់​សកម្មភាព​បោកប្រាស់គ្រប់ប្រភេទតាមប្រពន្ធ័លេខទូរសព្ទ័ និងតាមបណ្តាញសង្គមផ្សេងៗ។ឯកឧត្តមរដ្ឋមន្រ្តីប្រៃ​សណីយ៍​បានបញ្ជាក់បន្ថែមថា ឥឡូវនេះវិធានការមួយប្រតិបត្តិករប្រសិនជាលក់ស៊ីមខាត អត់មានអត្តសញ្ញាណនោះទេ​និងត្រូវ​ពិន័យ៥​ពាន់ដុល្លារ ក្នុងមួយស៊ីមខាត ខណៈដែលពីមុនក្រុមហ៊ុនមួយចំនួនត្រូវបានពិន័យ។ ក្រសួងប្រៃសណីយ៍ និងទូរគម​នាគមន៍ ក៏បាននិងកំពុងរៀបំអភិបាលកិច្ចទិន្ន័យ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៦ខាងមុខនេះ ។

គប្បីជម្រាបជូនថា និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីណែនាំលេខ ៣០៧១ ន.ទ.ក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ស្តីអំពីការពង្រឹងការលក់ ចែកចាយ និងការប្រើប្រាស់ស៊ីមស្របតាមបទប្បញ្ញត្តិ ដើម្បីការពារផលប្រយោជន៍ និងការប្រើប្រាស់ស៊ីមនៅក្នុងព្រះរាជាណាចក្រកម្ពុជា តម្រូវឱ្យគ្រប់លេខទូរស័ព្ទទាំងអស់ត្រូវតែមានឯកសារ​សម្គាល់អត្តសញ្ញាណ​របស់អ្នកប្រើប្រាស់អោយបានត្រឹមត្រូវ ហើយអ្នកប្រើប្រាស់ម្នាក់ដែលមានឯកសារអត្តសញ្ញាណប័ណ្ណអាចចុះឈ្មោះត្រឹមតែ ៥ ស៊ីម តែប៉ុណ្ណោះ។ ក្រុមហ៊ុន Cellcard ក៏បានជូនដំណឹងនេះដល់អតិថិជនទាំងអស់ឱ្យបានជ្រាប ដើម្បីផ្ទៀងផ្ទាត់និងធ្វើ​បច្ចុប្បន្នភាព​ឯកសារសម្គាល់អត្តសញ្ញាណរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដែលអាចធ្វើបានតាមរយៈ Cellcard Appផងដែរ។

យោងតាមនិយត័ករទូរគមនាគមន៍មកម្ពុជា បានឱ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ អ្នកប្រើប្រាស់ទូរសព្ទ័ចល័តមានចំនួន​ប្រមាណជាង ២០លាន៦សែនគ្រឿង។

សូមជម្រាបថា វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថលកម្ពុជា ប្រកប​ដោយបរិយាបន្ន (Building Cambodia’s Inclusive Digital Society)” ដែលជាព្រឹត្តិការណ៍អមក្នុង វេទិការដ្ឋាភិបាល​ឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារាជធានីភ្នំពេញ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner