ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជាដោយប្រើសូចនាករ ROAM-X របស់​អង្គការយូណេស្កូ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (CADT) នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសអបអរសាទរជាផ្លូវការនូវការសម្ពោធដាក់ឱ្យប្រើប្រាស់ អនុសាសន៍វាយតម្លៃការ​អភិវឌ្ឍ​អ៊ីនធឺណិតនៅកម្ពុជា។ អនុសាសន៍នេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាដោយប្រើប្រាស់ សូចនាករសកល​នៃអ៊ីនធឺណិត (ROAM-X) របស់អង្គការយូណេស្កូ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា៖ ការវាយតម្លៃដោយប្រើសូចនាករ ROAM-X គឺជា «ការឆ្លុះកញ្ចក់» មើលខ្លួនឯងយ៉ាងច្បាស់លាស់ អំពីស្ថានភាពពិតនៃប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ដែលផ្អែកលើស្តង់ដារអន្តរជាតិ​សំខាន់ៗ ដូចជា សិទ្ធិ (Rights), ការបើកទូលាយ (Openness), ការដែលអាចប្រើប្រាស់បាន (Accessibility), ការចូលរួមពហុភាគី (Multi-stakeholder), និងលក្ខណៈអន្តរវិស័យនៃបច្ចេកវិទ្យាឌីជីថល (Cross-cutting)។

អនុសាសន៍ដែលចេញពីរបាយការណ៍នេះ បានក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងតម្រង់ទិសការអនុវត្ត «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner