វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាជាន់ខ្ពស់លើប្រធានបទទី៦ :ការកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ន
ភ្នំពេញ: កិច្ចពិភាក្សាជាន់ខ្ពស់លើប្រធានបទទី៦ :ការកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ននេះបានផ្តោតលើការលើកកម្ពស់បរិវត្តកម្មឌីជីថលរបស់កម្ពុជាតាមរយៈវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាលអេឡិចត្រូនិក បទប្បញ្ញាត្តិ នវានុវត្តន៍ អភិបាលកិច្ចទិន្នន័យ សន្តិសុខសាយប័រ និងជំនាញឌីជីថល។
កិច្ចពិភាក្សាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ ដែរក៏បានសង្កត់ធ្ងន់លើការជំរុញការអភិរឌ្ឍប្រកបដោយបរិយាបន្ន តាមរយៈការកាត់បន្ថយគម្លាតឌីជីថល ការលើកកម្ពស់យុវជន និងស្ត្រី និងការពង្រឹងអក្ខរកម្មឌីជីថល និងផ្សារភ្ជាប់កិច្ចខិតខំប្រឹងប្រែងជាតិទៅនឹងទៅនឹងកម្មវិធីឌីជីថលក្នុងតំបន់និងសកលលោក ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងសេដ្ឋកិច្ចឌីជីថល។
ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញគន្លឹះដោយ លោក ចាន់ទី ពិសាល ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឌីជីថល បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
កិច្ចពិភាក្សាមានការសម្របសម្រួល លោក Adrian Wan អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកគោលនយោបាយ និងការតស៊ូមតិ នៃក្រុម Internet Society ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន៖ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក Nobert Klein អ្នកត្រួសត្រាយអ៊ីនធឺណិតកម្ពុជាដំបូង និងជាសមាជិក
ក្រុមប្រឹក្សាភិបាល អង្គការទិន្នន័យអំពីការអភិវឌ្ឍន៍កម្ពុជា,លោក Muhammad Adeel ISRAR នាយកផ្នែកបច្ចេកទេស និងព័ត៌មានវិទ្យា (CTIO) ក្រុមហ៊ុន Smart Axiata,លោកស្រី ស៊ិន ពុទ្ធារី នាយកប្រតិបត្តិ គណៈកម្មាធិការសហប្រតិបត្តិការសម្រាប់កម្ពុជា,លោក Toby Mendel នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលច្បាប់និងប្រជាធិបតេយ្យ និងអ្នកជំនាញអង្គការយូណេស្កូ (UNESCO)៕
ដោយ៖ង៉ាន់ ទិត្យ








