ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីប្រកាសជាផ្លូវការ នៃការដាក់ឱ្យដំណើរការថ្នាលភ្ជាប់ធុរកិច្ចថ្មីអាស៊ាន (ASEAN STARTUP CONNECT)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញអធិបតីប្រកាសជាផ្លូវការ នៃការដាក់ឱ្យដំណើរការថ្នាលភ្ជាប់ធុរកិច្ចថ្មីអាស៊ាន (ASEAN STARTUP CONNECT) ក្នុងអំឡុងពេលនៃ វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។ តាមរយៈការប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធថ្មីដែលមានប្រសិទ្ធភាពខ្ពស់ និងត្រូវបានរៀបចំឡើងដើម្បីផ្ដល់ជូនស្ថាបនិកនូវបណ្ដាញទំនាក់ទំនង និងក្របខណ្ឌដែលចាំបាច់ដើម្បីឆ្ពោះទៅពង្រីកអាជីវកម្មលើឆាកអន្តរជាតិ។ គំនិតផ្ដួចផ្ដើមនេះត្រូវបានគាំទ្រដោយមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន (Japanese ASEAN Integration Fund)។

ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញ ស្តីពី ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ចថ្មីអាស៊ាន ដោយ លោក Masato Yonai លេខាធិការទីពីរ នៃស្ថានទូតជប៉ុនប្រចាំអាស៊ាន និង លោក G – Galeno Chua នាយកកម្មវិធី ASEAN Startup Connect ដែលបានបង្ហាញពី តើអ្វីទៅជាភាពខុសប្លែករវាង អាជីវកម្មដែលអាចពង្រីកខ្លួនទៅទូទាំងអាស៊ាន ពីអាជីវកម្មដែលបរាជ័យ? បន្ថែមលើនេះ ក៏មានបង្ហាញពីលទ្ធផលស្រាវជ្រាវដ៏សំខាន់នៅឆ្នាំ២០២៥ ស្ដីពីការពង្រីកខ្លួនទៅឆ្លងប្រទេស និងឌីជីថលលូបនីយកម្ម ផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner