ការទាញយករ៉ែសំខាន់ៗសម្រាប់ផលិតអាវុធ បង្កការគំរាមកំហែងដល់អាកាសធាតុ
អត្ថបទដោយ៖
ឈឹម ទីណា
បរទេស ៖ យោងតាមរបាយការណ៍មួយបានព្រមានថា ការប្រណាំងប្រជែងសព្វាវុធទូទាំងពិភពលោក កំពុងបង្កើនតម្រូវការឱ្យមានការទាញយករ៉ែសំខាន់ៗ សម្រាប់ផលិតអាវុធច្រើនឡើង ដែលបានគំរាមកំហែងដល់អាកាសធាតុ។
The guardian ចុះផ្សាយថ្មីៗនេះថា សារធាតុរ៉ែទាំងនេះ ដូចជាលីចូម កូបាល់ និងដីដ៏កម្រ កំពុងត្រូវបានបង្វែរទៅជាអាវុធយោធាជំនួសដោយបន្ទះសូឡា អាគុយ និងយានយន្តអគ្គិសនី។
អ្នកជំនាញបានរាយការណ៍ថា ការផ្លាស់ប្តូរនេះ បាននិងកំពុងគំរាមកំហែងដល់ការផ្លាស់ប្តូរថាមពលស្អាត ដោយបង្ហូរធនធានសំខាន់ៗ ដើម្បីពង្រឹងយោធា។
ការសិក្សានេះអះអាងថា ការផ្តល់អាទិភាពដល់តម្រូវការយោធាជាងដំណោះស្រាយអាកាសធាតុ ធ្វើឱ្យប៉ះពាល់ដល់ទាំងនិរន្តរភាពសកល និងសន្តិសុខរយៈពេលវែង៕
ប្រភព ៖ The guardian
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។