សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដី
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ។
លើបណ្ដាញសង្គមនារសៀលថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី បានគូបញ្ជាក់ថា ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ៖
១. ការពារប្រជាជន
២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា
សូមគ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ ៕ ដោយ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។