កូរ៉េខាងជើងបាញ់ផ្លោងរ៉ុក្កែតចូលសមុទ្រលឿង

សេអ៊ូល ៖ យោធាកូរ៉េខាងត្បូង បាននិយាយ នៅថ្ងៃពុធ ទី១០ ខែធ្នូ នេះថា កូរ៉េខាងជើងបានបាញ់ផ្លោងរ៉ុក្កែត ចំនួន១០គ្រាប់ ឆ្ពោះទៅសមុទ្រលឿង។

បើតាមមន្ត្រីអគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល ដែលបានថ្លែងប្រាប់សារព័ត៌មាន យ៉ុនហាប, រ៉ុក្កែតទាំងនេះ ត្រូវបានចេញ ពីភាគខាងលិច នៃ ឧបទ្វីបកូរ៉េ កាលពីថ្ងៃអង្គារ។

យ៉ាងណា កូរ៉េខាងជើង មិនបានធ្វើអត្ថាធិប្បាយ លើការបាញ់បង្ហោះនេះទេ ដោយគេដឹងថា ជាការបាញ់ ចំថ្ងៃតែមួយ ដែលកូរ៉េខាងជើង ចាប់ផ្តើមកិច្ចប្រជុំគណៈកម្មាធិការកណ្តាល របស់គណបក្សកាន់អំណាច ដឹកនាំដោយ លោក គីម ជុងអ៊ុន មេដឹកនាំរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

កាលពីខែមុន កូរ៉េខាងជើងបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ផងដែរ ពោលគឺនៅប៉ុន្មានម៉ោង មុនពេលដែលរដ្ឋមន្ត្រីសង្គ្រាមអាមេរិក លោក Pete Hegseth បានទៅទស្សនាព្រំដែន ដែលបំបែកកូរ៉េខាងជើង ពីកូរ៉េខាងត្បូង។

ការបាញ់បង្ហោះនេះ ក៏កើតឡើង នៅមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា លោកមានអារម្មណ៍ថា សុំទោស ជុំវិញការចោទប្រកាន់របស់អ្នកកាន់តំណែងមុន របស់ប្រទេសកូរ៉េខាងត្បូង ក្នុងការបញ្ជូនយន្តហោះគ្មានមនុស្សបើក និង ខិត្តប័ណ្ណឃោសនាឆ្លងកាត់ព្រំដែន។

យ៉ាងណាក៏ដោយ ក្រុងព្យុងយ៉ាង មិនបានឆ្លើយតបនឹង លោក Lee Jae Myung ដែលបានស្វែងរកការជួសជុលទំនាក់ទំនង ជាមួយកូរ៉េខាងជើង នោះទេ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner