ក្រសួងប្រៃសណីយ៍ប្រកាសលទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអោយដឹងថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ប្រកបដោយលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីឌីជីថលអាស៊ាននិងអាស៊ី-ប៉ាស៊ីហ្វិក អង្គទូត ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធផ្សេងទៀតជាច្រើន ព្រមទាំងមានការចូលរួមទស្សនាពីសាធារណជនជាតិ-អន្តរជាតិ ប្រមាណ ជិត ២០,០០០ នាក់ ដែលកើនឡើងលើសឆ្នាំមុនជិត ២ ដង។

ក្នុងរយៈពេល ៣ ថ្ងៃនេះ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ បានប្រព្រឹត្តទៅដោយបែងចែកជា ២ ផ្នែកសំខាន់ៗ។ ជារួម វេទិកាឆ្នាំនេះ មានវាគ្មិនជាតិនិងអន្តរជាតិ ចូលរួមសរុបប្រមាណជិត ២០០ នាក់ មកពីប្រមាណ ៣០ ប្រទេស។

សូមអានខ្លឹមសារដើមទាំងស្រុង

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner