លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងែទី១១ ខែធ្នូ ឆ្នាំ២០១៥ រួមមាន (១)មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (២)មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (៣)មន្ទីរពេទ្យព្រះកេតុមាលា និង (៤)មន្ទីរពេទ្យព្រះអង្គឌួង។

លោកជំទាវបណ្ឌិត បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ រួមទាំងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី និងលោកជំទាវ ជូនចំពោះបងប្អូនយោធិន និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប។

លោកជំទាវបណ្ឌិត បានលើកទឹកចិត្ត និងជូនពរដល់យោធិន និងប្រជាពលរដ្ឋ មានរបួសឱ្យមានសុខភាពល្អមាំទាំ ខណៈថ្នាក់ដឹកនាំកំពូលនៅតែបន្តគិតគូរ តាមរយៈការជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ៕
ដោយ៖ពលជ័យ

ads banner