សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខវីរកង ទ័ព ៣រូប ដែលដែលកំពុងសម្រាកព្យាបាលរបួដនៅមន្ទីរពេទ្យ

ភ្នំពេញ៖ សម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស ប្រ ជា ជានកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែធ្នូ បានអញ្ជើញសួរសុខទុក្ខ វីរៈ កងទ័ពចំនួន ០៣រូប ដែលបានរងរបួសកាលពី ថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងការតស៊ូប្រយុទ្ធយ៉ាង ស្វិតស្វាញការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

ក្នុងឪកាសជួបផ្ទាល់សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវប្រសាសន៍ ផ្តាំ ផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គ ម ហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខ របស់ កងទ័ពទាំងអស់នៅទូទាំងប្រទេស។

សម្តេចក៏បានលើកទឹកចិត្ត និង ថ្លែង នូវការកោតសសើរ ចំពោះការលះ បង់ដ៏ធំ ធេ ង ដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាទ័ពជួរមុខ ក្នុងការរក្សាសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារពីការរំលោភបំពានពីពួក ចោរឈ្លានពាន ។

វីរៈកងទ័ពទាំង ៣រូប រួមមាន ៖
១.លោក បេ សុផាត រងរបួសរដោយសារ អំបែង គ្រាប់ត្រូវភ្នែកទាំងសង្ខាងធ្ងន់ធ្ងរ បច្ចុប្បន្នកំពុង សម្រាកព្យាលបាលនៅមន្ទីរពេទ្យព្រះអង្គដួង ។

២.លោក ទេព ភារ៉ា រងរបួសដោយសារភ្លើងឆេះ បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរព្រះកេតុមាលា ។

៣. សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចាត់ឲ្យ លោ ក ជំទាវឧត្តមសេនីយ៍ឯក តុប សារ៉ន អនុប្រ ធាន មន្ទីរពេទ្យព្រះកេតុមាលា ចុះសួរសុខទុក្ខ លោ ក សុខ សាវិន រងរបួសដោយសារ អំ បែ ងគ្រាប់ ផ្លោង បច្ចុប្បន្នកំពុងសម្រាក ព្យាល បាល នៅ មន្ទីរ ព្រះ កេ តុមាល។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យវីរៈ កង ទ័ព ទាំងអស់ឆាប់បានជាសះស្បើយ និងវិលត្រ លប់ ចូលអង្គភាព ដើម្បីបន្តបេសកកម្មការពារ ប្រ ទេសជាតិ ៕

អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ និង ហេង សម្បត្តិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner