ថ្ងៃនេះខួប ៧០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការ សហប្រជាជាតិ

ភ្នំពេញ៖នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (អ.ស.ប,UN,១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។អង្គការសហប្រជាជាតិ(United Nations-UN)គឺជាអង្គការ​អន្តរជាតិដែល​ធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើក​ទី២ត្រូវ​បានបញ្ចប់ (១៩៣៩-១៩៤៥)។

គោលបំណងរបស់អ.ស.ប គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោម​ច្បាប់​អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិកនិងបញ្ចៀសមិនឱ្យមាន​សង្គ្រាមលោក។

ដោយឡែកបន្ទាប់បានចូលរួមជាសមាជិកអ.ស.ប ពិសេសក្នុងរយៈពេល១០ចុងក្រោយនេះ​កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុង​សកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ។ក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជាយើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅ​ប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។

កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែល​ផ្តល់ឱកាសឱ្យ​នារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕

ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner