លោក ត្រាំ ព្រមានចាត់ការលើអ្នកបំពានបទឈប់បាញ់កម្ពុជា-ថៃ

​វ៉ាស៊ីនតោន ៖ សេតវិមានបានប្រកាសថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ព្រមានចាត់ការលើអ្នកណា ដែលហ៊ានបំពានបទឈប់បាញ់ នៅក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន រយធឺ។

ប្រព័ន្ធផ្សព្វផ្សាយ របស់អង់គ្លេស មួយនេះ បានចេញផ្សាយ នៅថ្ងៃអាទិត្យនេះ ដោយបានដកស្រង់សម្តី អ្នកនាំពាក្យ របស់សេតវិមាន ដាក់ចំណងជើងអត្ថបទធំៗថា «ថៃប្តេជ្ញាបន្តប្រយុទ្ធជាមួយកម្ពុជា បន្ទាប់ពីការទាមទារឲ្យមានបទឈប់បាញ់ របស់លោក Trump»។

ផ្អែកតាមប្រភព, «អ្នកនាំពាក្យសេតវិមាន បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី រំពឹងឲ្យភាគីទាំងអស់ នឹងគោរពយ៉ាងពេញលេញ នូវការប្តេជ្ញាចិត្ត ដែលពួកគេបានធ្វើ ក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងទាំងនេះ ហើយ លោកនឹងចាត់វិធានការចាំបាច់នានា លើអ្នកបំពាន ដើម្បីបញ្ឈប់ការសម្លាប់ជិវិតមនុស្ស និង ធានាសន្តិភាព យូរអង្វែង»។

នៅក្នុងអត្ថបទ របស់កាសែត មួយនេះ បានរៀបរាប់ថា មេដឹកនាំកម្ពុជា គោរពបទឈប់បាញ់ តាមការសម្របសម្រួល របស់ប្រធានអាស៊ាន តែ បានរំលេចខ្លឹមសារ ពីមេដឹកនាំរបស់ប្រទេសថៃ លោក អនុទិន ដែលបានប្តេជ្ញា បន្តការប្រយុទ្ធបង្ហូរឈាម ជាមួយប្រទេសកម្ពុជា ខណៈដែលយន្តហោះចម្បាំងថៃ បានវាយប្រហារគោលដៅកម្ពុជា នៅប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាសថា សម្រេចនូវបទបទឈប់បាញ់ថ្មី ដែលហាក់សំដៅលើការសន្ទនា តាមទូរស័ព្ទ កាលពីយប់ថ្ងៃសុក្រ។

ប្រភព ក៏បានរំលេចឡើង នូវសម្តីរបស់ លោក អនុទិន នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ដែលបានអះអាងថា «មិនមានកិច្ចព្រមព្រៀងណាមួយ ស្តីពីការបញ្ឈប់អ្វីនោះទេ» នៅពេលដែលលោកត្រូវបានសួរ ដោយអ្នកសារព័ត៌មាន អំពីសំណើ របស់ម៉ាឡេស៊ី។

តែ រដ្ឋមន្ត្រីការបរទេសថៃ បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសខ្លួន នឹងសហការ ជាមួយក្រុមអ្នកសង្កេតការណ៍ ប៉ុន្តែ បទឈប់បាញ់ណាមួយ នឹងត្រូវធ្វើឡើង មុនការចរចា នេះបើតាមរយធឺ ដដែល៕

រភពពី រយធឺ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner