ខ្មាន់កាំភ្លើងបាញ់រះសម្លាប់មនុស្ស ១១នាក់ នៅឆ្នេរ Bondi ប្រទេសអូស្ត្រាលី
អត្ថបទដោយ៖
លន់ សារ៉ាត
ស៊ីដនី ៖ ខ្មាន់កាំភ្លើងចូលទៅបាញ់រះសម្លាប់មនុស្ស ១១នាក់ និង របួសជិត៣០នាក់ អំឡុងពិធីបុណ្យរបស់ជនជាតិជ្វីហ្វ រៀបចំឡើងនៅឯឆ្នេរ Bondi ប្រទេសអូស្ត្រាលី នាថ្ងៃអាទិត្យនេះ។
ប៉ូលិស និយាយថា ព្រឹត្តិការណ៍នេះ មានមនុស្សចូលរួមប្រារព្ធ ជាង១០០០នាក់។
លោក នាយករដ្ឋមន្ត្រី Anthony Albanese បានពិពណ៌នា ការវាយប្រហារនេះថា ជា «ទង្វើនៃការប្រឆាំងសាសនាដ៏អាក្រក់ និង ជាអំពើភេរវកម្ម ដែលបានវាយប្រហារបេះដូង នៃប្រទេសរបស់យើង»។
ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសម្លាប់ ហើយជនសង្ស័យ ទីពីរ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ