ថៃ គ្រោងរៀបចំការបោះឆ្នោតនៅខែកុម្ភៈឆ្នាំក្រោយ

បាងកក ៖ ប្រទេសថៃ គ្រោងនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Anutin Charnvirakul ទទួលការយល់ព្រមពីព្រះមហាក្សត្រ ដើម្បីរំលាយសភា កាលពីសប្តាហ៍មុន ។

តាមច្បាប់ ការបោះឆ្នោត ត្រូវតែធ្វើឡើង ក្នុងរយៈពេល ៤៥ ទៅ ៦០ ថ្ងៃ បន្ទាប់ពីសភាត្រូវបានរំលាយ ។

បើតាមការស្ទង់ របស់វិទ្យាស្ថានជាតិអភិវឌ្ឍន៍ជាតិនៅខែធ្នូនេះបានឲ្យដឹងថា នៅមុនការបោះឆ្នោតមកដល់ ប្រជាប្រិយភាព របស់នាយករដ្ឋមន្ត្រីចាំផ្ទះថៃ Anutin Charnvirakul បានស្រុតចុះជាគំហុក ដោយបានចាញ់ប្រជាប្រិយភាពរបស់មេដឹកនាំបក្សប្រឆាំងលោក Natthaphong ទៅទៀត ។

ការស្ទង់មតិបង្ហាញថា លោក Anutin ទទួលបានសំឡេងគាំទ្រឲ្យឈ្នះឆ្នោតចំនួន ២០.៤៤ ភាគរយប៉ុណ្ណោះ ខណៈលោក Natthaphong មានសំឡេងគាំទ្ររហូតដល់ ២២.៨ ភាគរយឯណោះ ។

សារព័ត៌មាន straits times រាយការណ៍ថា ការធ្លាក់ចុះប្រជាប្រិយភាពនេះ គឺដោយសារតែលោក Anutin អសមត្ថភាពឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញបំផុត ដែលបានវាយប្រហារភាគខាងត្បូង ប្រទេសថៃ មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។

បន្ថែមពីនេះ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ក៏បានទាញទម្លាក់ប្រជាប្រិយភាពរបស់លោក អនុទិន ផងដែរ ដោយសារតែសកម្មភាពមិនទទួលយកបទឈប់បាញ់ដែលមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ នេះបើតាម straits times ដដែល ៕

ប្រភពពី straitstimes ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner