សម្តេច ម៉ែន សំអន អញ្ជើញអភិសេកព្រះបដិមា និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើនជូនវីរកងទ័ពជួរមុខ
កំពង់ធំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីអភិសេកព្រះប្រតិមា និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើនជូនដល់វីរកងទ័ពជួរមុខដែលបានរៀបចំឡើងនៅសារមន្ទីរខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងឱកាសនេះសម្តេចកិត្តិសង្គហបណ្ឌិតបានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជួយអភិបាល ប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសូមឱ្យកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី។
គួររំលឹកថា ព្រះប្រតិមាអង្គនេះ ត្រូវបានរកឃើញកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រ ឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ ២០០ម៉ែត្រ ក្នុងពេលប្រតិបត្តិការ នៃការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ៕
អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ និង ហេង សម្បត្តិ







