រដ្ឋបាលរាជធានីភ្នំពេញនាំយក​អំណោយ​សប្បុ​រស​ជនទៅផ្តល់ជូនគោលដៅជួរមុខទិស​ខេត្តព្រះវិហារ

ព្រះវិហារ៖ អំណោយមនុស្សធម៌ជាច្រើនមុខត្រូវ​បានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ដឹកជញ្ជូនជាបន្តបន្ទាប់ទៅកាន់​គោលដៅ​សមរភូមិជួរ​មុខទិស​ខេត្ត​ព្រះវិហារ ចាប់តាំងពីថ្ងៃទី១៣ ខែធ្នូ រហូតដល់ព្រឹ​ក​ថ្ងៃទី១៦ ខែធ្នូ ២០២៥។ពិធី​ប្រគល់​និងទទួលធ្វើឡើងរវាងលោក ឯក ឃុន​ដឿន អភិបាលរងនិងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ។

ក្នុងឱកាសទទួលអំណោយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ​ បានបញ្ជាក់ថា អំណោយជាស្បៀងអាហារ និងសម្ភារ​ប្រើប្រាស់ចាំបាច់នានា របស់រដ្ឋបាល​រាជ​ធានីភ្នំពេញ ជួយមករដ្ឋបាលខេត្តព្រះវិហារ ក៏​ដូច​ជាវីរកងទ័ពជួរមុខពិតជា​មាន​សារសំខាន់ និង​មាន​តម្លៃខ្លាំងណាស់ ខណៈវីរកងទ័ព បាននិងកំពុងជាប់ដៃប្រយុទ្ធតតាំងជាមួយ​សត្រូវសៀម​ឈ្លានពាន។​

ចំណែក ឯក ឃុនឌឿន ក្នុងនាមអ្នកសមរភូមិក្រោយបានអះអាងថា ថ្វីត្បិតយើ​ង​នៅឆ្ងាយតែរូបកាយប៉ុណ្ណោះ តែបេះដូង ឆន្ទៈ​មន​សិកា ទឹកចិត្ត ស្មារតីនៅជាប់ជាមួយបងប្អូន​វីរកងទ័ពយើងជាដរាប ៕

រដ្ឋបាលខេត្តព្រះវិហារបានឱ្យដឹងថា គិតត្រឹម​ថ្ងៃ​​ទី១៥ ខែធ្នូ ឆ្នាំ២០២៥ មានជំរំជន​ភៀសសឹក​ចំនួន ១៣ទីតាំង និងមាន​ពលរដ្ឋភៀសសឹកកំពុងស្នាក់នៅបចំនួន ១០.៦៧២​នាក់ ៕ ‎

អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ និង ហេង សម្បត្តិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner