«គ្មានទឹក គ្មានជីវិត» ៖ ទន្លេ Tigris របស់ប្រទេសអ៊ីរ៉ាក់ ស្ថិតក្នុងគ្រោះថ្នាក់នៃការរីងស្ងួត
អត្ថបទដោយ៖
ឈឹម ទីណា
បាកដាដ ៖ ទន្លេ Tigris របស់ប្រទេសអ៊ីរ៉ាក់ ត្រូវបានបំពុលយ៉ាងខ្លាំង និងកំពុងរួមតូចយ៉ាងឆាប់រហ័ស ដែលគំរាមកំហែងដល់មនុស្សរាប់លាននាក់ និងសហគមន៍នៃតំបន់អតីតនៃរដ្ឋធានីបុរាណ ដែលពឹងផ្អែកលើវា។
ការបំពុលដោយទឹកកខ្វក់ ឧស្សាហកម្ម និងកសិកម្ម រួមផ្សំជាមួយនឹងការខូចខាតដោយសង្គ្រាមរាប់ទសវត្សរ៍ និងហេដ្ឋារចនាសម្ព័ន្ធទប់ស្កាត់នៅមានកម្រិត បានធ្វើឱ្យគុណភាពទឹកធ្លាក់ចុះយ៉ាងខ្លាំង។
ទំនប់ទឹកនៅផ្នែកខាងលើ ការគ្រប់គ្រងទឹកមិនបានល្អ និងការប្រែប្រួលអាកាសធាតុ បានកាត់បន្ថយលំហូរទឹកទន្លេយ៉ាងខ្លាំង ដែលធ្វើឱ្យស្ថានភាពគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗ។
បើគ្មានកិច្ចសហប្រតិបត្តិការ និងកំណែទម្រង់ក្នុងតំបន់ជាបន្ទាន់ទេ ការធ្លាក់ចុះនៃគុណភាពទឹកទន្លេ អាចផ្លាស់ប្តូរជីវិត វប្បធម៌ និងការរស់រានមានជីវិតនៅក្នុងប្រទេសអ៊ីរ៉ាក់យ៉ាងខ្លាំង។
ប្រភព ៖ the gaurdian
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។