ឆ្នាំនេះ គ្រោះមហន្តរាយធម្មជាតិបំផ្លាញសេដ្ឋកិច្ចពិភពលោកអស់ ២២០ ពាន់លានដុល្លារ

បាបាន ៖ ក្នុងឆ្នាំ២០២៥ ការបំផ្លិចបំផ្លាញបង្កឡើងពីគ្រោះមហន្តរាយធម្មជាតិ ធ្វើឱ្យខាតបង់សេដ្ឋកិច្ឋពិភពលោកចំនួន ២២០ពាន់លានដុល្លារ នេះបើតាមការប៉ាន់ស្មានបឋមរបស់ក្រុមហ៊ុនធានារ៉ាប់រងស្វីស Swiss Re នៅថ្ងៃអង្គារ ។

យោងតាមការប៉ាន់ស្មានបឋមរបស់ Swiss Re, ខ្យល់ព្យុះបិសាចនៅតែជាកត្តាជំរុញចម្បង ដែលជារឿយៗតែងតែបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ចសកលយ៉ាងធ្ងន់ធ្ងរ ។ ទោះបីជាយ៉ាងណា ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់លើគ្រោះមហន្តរាយធម្មជាតិ គិតចាប់ពីព្យុះសង្ឃរា រហូតដល់ភ្លើងឆេះព្រៃនៅក្នុងឆ្នាំ២០២៥នេះ មានកម្រិតខាតបង់ទាប និងមានល្អប្រសើរជាងមុន បើធៀបនឹងឆ្នាំ២០២៤ ជាពេលដែលពិភពលោករងការខាតបង់សេដ្ឋកិច្ចដល់ទៅ ៣២៧ពាន់លានដុល្លារ ។

តួលេខនេះ បានធ្លាក់ចុះចំនួន ៣៣ភាគរយ បើទោះបីជាមានភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញសង្កាត់អ្នកមាននៅទីក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីខែមករាក៏ដោយ ។ នៅពេលនោះ ភ្លើងឆេះព្រៃបានឆាបឆេះផ្ទៃដីជាង ៩.៣០៨ហិចតា ដោយបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ អគារធុរកិច្ច និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់រត់ភៀសខ្លួន ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥នេះ គឺជាឆ្នាំដែលពិភពលោកទាំងមូលខាតបង់សេដ្ឋកិច្ចច្រើនបំផុតជាលើក ៣ ជាប់ៗគ្នា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ បន្ទាប់ពីឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner