ប្រជាជនអាហ្វហ្គានីស្ថាន ១៧ លាននាក់ប្រឈមភាពស្រែកឃ្លានស្ទើរដាច់ពោះស្លាប់

កាប៊ុល ៖ ពលរដ្ឋក្រខ្សត់អាហ្វហ្គានីស្ថានច្រើនជាង ១៧លាននាក់ កំពុងប្រឹងប្រែងរស់នៅជាមួយនឹងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរនៅរដូវរងានេះ ពោលគឺពួកគេកំពុងប្រឈមមុខនឹងភាពស្រែកឃ្លានស្ទើរដាច់ពោះស្លាប់ ទន្ទឹងចាំជំនួយមនុស្សធម៌បន្ទាន់ ។ នេះបើតាមការពីអង្គការសហប្រជាជាតិ ។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រជាជនអាហ្វហ្គានីស្ថានជាង ១៧លាននាក់នឹងប្រឈមមុខនូវភាពស្រែកឃ្លាន តួលេខនេះកើនឡើងប្រហែល ៣លាននាក់ បើធៀបនឹងឆ្នាំមុន ។

ហើយមូលហេតុចម្បង គឺដោយសារតែជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់ត្រូវបាននិរទេសពីប្រទេសជិតខាងអាហ្វហ្គានីស្ថាន រួមមានអ៊ីរ៉ង់ និងប៉ាគីស្ថាន ក្រោមកម្មវិធីបញ្ជូនជនអន្តោប្រវេសន៍ និងជនភៀសខ្លួនត្រឡប់មកប្រទេសកំណើតវិញ ។

នេះជាលើកដំបូងហើយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលស្ថាប័នរបស់យូអិនមួយនេះ មិនអាចផ្តល់ជំនួយប្រកបដោយប្រសិទ្ធភាពដល់ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ ដែលជួបប្រទះកង្វះអាហារូបត្ថម្ភ ដោយអាត្រាមរណភាព ជាពិសេសក្នុងចំណោមកុមារ អាចនឹងកើនឡើងក្នុងរដូវរងារនេះ ។

ជំនួយអន្តរជាតិផ្ដល់ដល់អាហ្វហ្គានីស្ថានដែលហែកហួរដោយសង្រ្គាម បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលកងកម្លាំងដឹកនាំដោយអាមេរិកបានចាកចេញពីប្រទេសនេះ ហើយពួកតាលីបង់បានឡើងគ្រប់គ្រងអំណាចវិញ គិតមកទល់សព្វថ្ងៃ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner