ប្រាំទីតាំងសំខាន់ៗ​ នៅភ្នំពេញរង់ចាំស្វាគមន៍ការបរិច្ចាគ​ជូនដល់វីរកងទ័ព និងជនភៀសសឹក

ភ្នំពេញ៖ ខណៈស្មារតីខ្មែរជួយខ្មែរ តាមរយៈសកម្មភាព​បរិច្ចាគជា​ថវិកា ស្បៀងអាហារ សម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់ជួយ​ដល់​ពលរដ្ឋខ្មែរភៀសសឹក,គ្រួសារកងទ័ព និងវីរកងទ័ពជួរ​មានភាព​ផុលផុសទូទាំងប្រទេសនោះ នៅរាជធានីភ្នំពេញ​ក៏មានការ​រៀបចំ​​កន្លែងទទួលការបរិច្ចាគរាប់សិបកន្លែងតូចធំ ។ក្នុងនេះមានទីតាំង​សំខាន់ៗចំនួនប្រាំ ដែលសប្បុរសជនអាចទៅបរិច្ចាគបាន។

អាន៖អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ទីតាំងសំខាន់ៗចំនួនប្រាំ​ដែលសប្បុរសជនអាចចូលរួមបរិច្ចាគ និងជូនជាអំណោយ​បាន រួមមាន៖ Eat More, VinMart ទួលទំពូង, Coffee Corner សុវណ្ណា, វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស គឺបង្ហាញពីស្មារតី សាមគ្គីគ្នាជាធ្លុងមួយ រួមចិត្ត រួមគំនិត​ដើម្បី​ប្រយោជន៍​រួមរបស់ប្រទេសជាតិ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner