អត្រាគ្មានការងារធ្វើអាមេរិក ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ៤ឆ្នាំ

វ៉ាស៊ីនតោន ៖ អត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានស្ទុះឡើងដល់ចំនួន ៤,៦% ក្នុងខែវិច្ឆិកា ដែលនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ៤ឆ្នាំ ។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយការិយាល័យស្ថិតិការងារអាមេរិក នៅថ្ងៃអង្គារ ។

របាយការណ៍ការងារដែលទើបបញ្ចេញនេះ គឺជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២១មក ហើយវាជាសញ្ញាព្រមានមួយ សម្រាប់សុខភាពទីផ្សារការងារ ដែលរងផលប៉ះពាល់ពីការបញ្ឈប់បុគ្គលិកសហព័ន្ធ និងកំណើនថ្លៃចំណាយប្រចាំថ្ងៃ ។

ទោះបីជាយ៉ាងណា សេតវិមានបានព្យាយាមនិយាយសម្រាលរបាយការណ៍ការងារដ៏អាក្រក់នេះថា ជាសញ្ញានៃវឌ្ឍនភាពសេដ្ឋកិច្ច ។ គិតជាតួលេខក្នុងខែវិច្ឆិកា ចំនួនអ្នកគ្មានការងារធ្វើនៅអាមេរិក មានប្រហែល ៧,៨៣លាននាក់ តលេខនេះ ខ្ពស់ជាងចំនួន ៧,១២លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ។

បើតាមរបាយការណ៍ដដែល វិស័យមិនមែនកសិកម្មរបស់អាមេរិក បានបង្កើតការងារចំនួន ៦៤.០០០នាក់ប៉ុណ្ណោះ កាលពីខែមុន ក្នុងគ្រាដែលការបាត់បង់ការងារប្រចាំខែ ត្រូវកត់ត្រាយ៉ាងច្រើន ក្នុងវិស័យដឹកជញ្ជូន ឃ្លាំងទំនិញ និងសហព័ន្ធ ដោយសារការបិទរដ្ឋាភិបាលរយៈពេល ៤៣ថ្ងៃ ៕

ប្រភព ៖ NHK និង BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner