ឡានហោះដំបូងគេលើលោកផ្តើមផលិតលក់នៅ អាមេរិក, ១ គ្រឿង ៣០ ម៉ឺនដុល្លារ

វ៉ាស៊ីងតោន ៖ ក្រុមហ៊ុនអាមេរិក Alef Aeronautics បានចាប់ផ្តើមផលិតឡានហោះដំបូងគេ នៅលើពិភពលោក ហើយគ្រោងនឹងដាក់លក់ ចាប់ពីដើមឆ្នាំក្រោយ ជាមួយនឹងតម្លៃ ៣០ ម៉ឺនដុល្លារ ក្នុងមួយគ្រឿង ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Daily Mail កាលពីថ្ងៃអង្គារ ។

លោក Jim Dukhovny នាយកប្រតិបត្តិ ក្រុមហ៊ុន Alef Aeronautics និយាយថា ឡានហោះនេះមានឈ្មោះ Alef Model A Ultralight ជាប្រភេទឡានអគ្គិសនីមានកៅអីអង្គុយចំនួន ២ ។

វាមានទម្ងន់ ៣៨៥ គីឡូក្រាមនេះ អាចហោះហើរក្នុងល្បឿន ១៧៧គីឡូម៉ែត្រនៅក្នុងមួយម៉ោង និងចុះចតជាលក្ខណៈបញ្ឈរ ។

ក្រៅពីបើកលើអាកាស, ឡានហោះនេះក៏អាចបើកបរនៅលើដីបានផងដែរ ដោយសារតែវាបំពាក់ជាមួយនឹងម៉ាស៊ីនតូចៗ ចំនួន ៤ មានទីតាំងនៅក្នុងកង់នីមួយៗ ។

បច្ចុប្បន្នឡានហោះរបស់ក្រុមហ៊ុនអាមេរិក Alef Aeronautics ទទួលបានការបញ្ជាទិញជាមុន ចំនួន ៣,៥០០ គ្រឿង រួចហើយ ដោយទទួលបានចំណូល សរុបជាង ១ ពាន់លានដុល្លារអាមេរិក ៕

ប្រភពពី Daily Mail ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner