ព្រឹត្តិការណ៍ដើរព្យុហយាត្រាដើម្បីសន្ដិភាពរសៀលនេះ នឹងបង្ហាញពីការចង់បានសន្ដិភាពរបស់ពលរដ្ឋកម្ពុជានៅកាន់ពិភពលោក

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដើរព្យុហយាត្រាដើម្បីសន្ដិភាព នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ នាបរិវេណផ្សាររាត្រីមាត់ទន្លេ រហូតដល់សួនច្បារវិមានឯករាជ្យ រា

ដើរព្យុហយាត្រាដើម្បីសន្ដិភាព ក៏នឹងបង្ហាញពីការចង់បានសន្ដិភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទៅកាន់ពិភពលោកឱ្យ​បានដឹង គ្រាដែលកម្ពុជា បាននិងកំពុងតែពើបប្រទះជាមួយការឈ្លានពានពីយោធាថៃលើបញ្ហាព្រំដែន រហូតប៉ះទង្កិចដោយ​អាវុធជាលើកទីពីរ។

ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាង ព្រោះនេះជាអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ ។

យោងតាមសេចក្តីជូនដំណឹង ស្តីពី ការរៀបចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) បានឱ្យដឹងថា ក្នុងគោលបំណង​បង្ហាញ ស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រម​ព្រៀង​សន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ សហភាពសហព័ន្ធ​យុវជនកម្ពុជា នឹងរៀបចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលា​ម៉ោង១៥:០០នាទី​រសៀលតទៅ ដោយធ្វើការជួបជុំសមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនទូទៅ នៅបរិវេណផ្សារ​រាត្រី រួចធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់ សួនច្បារវិមានឯករាជ្យ ដោយនឹងមានប្រារព្ធពិធីថ្លែងសារនៅទីនោះ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner