ឯកឧត្តម សុខ សូកេន អញ្ជើញចុះពិនិត្យការរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈដើម្បីបញ្ជូនទៅគាំទ្រកងទ័ពនៅសមរភូមិមុខ
អត្ថបទដោយ៖
ទាវ សារៈមុនី
ភ្នំពេញ: ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចុះពិនិត្យការរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានា ដើម្បីបញ្ជូនទៅគាំទ្រកងទ័ពនៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងប្រជាពលរដ្ឋដែលបានជម្លៀសទៅកាន់មណ្ឌលសុវត្ថិភាព នៅទិសខេត្តសៀមរាប។ ជាថ្មីម្តងទៀត ក្រសួងអធិការកិច្ច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ក្រុមហ៊ុន និងដៃគូសហការទាំងអស់ ដែលបានផ្តល់នូវការគាំទ្រយ៉ាងសស្រាក់សស្រាំ តាមរយៈការបរិច្ចាគថវិកា ស្បៀងអាហារ និងគ្រឿងប្រើប្រាស់នានាចូលក្នុង «មូលនិធិសប្បុរសធម៌របស់ក្រសួង»។ កាយវិការដ៏សប្បុរសនេះ គឺជាសក្ខីភាពនៃសាមគ្គីភាពរបស់ខ្មែរជួយខ្មែរ ក្នុងបុព្វហេតុការពារជាតិ និងជួយសង្គ្រោះប្រជាជន នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៕








ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕