ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានទទួលជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីកិច្ចការបរិវត្តកម្មឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរបស់រាជរដ្ឋាភិបាល ជាពិសេសថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY និង ថ្នាល SuperApp។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ចាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាឌីជីថល តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការជំរុញការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលរបស់ប្រទេសកាណាដានៅកម្ពុជា និងការរៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់រៀបចំ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner