លោក Zelensky ស្នើអាមេរិកផ្តល់ព័ត៌មានលម្អិតពីការធានាសុវត្ថិភាព

ព្រុចសែល ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky បានស្នើដល់សហរដ្ឋអាមេរិក ផ្តល់ព័ត៌មានលម្អិតបន្ថែម លើការធានាសុវត្ថិភាព។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ កាលពីថ្ងៃព្រហស្បតិ៍ ថា លោកសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ព័ត៌មានលម្អិតបន្ថែម ស្តីពីការធានាសន្តិសុខ ដែលសហរដ្ឋអាមេរិកអាចផ្តល់ជូន ដើម្បីការពារអ៊ុយក្រែន ពីការឈ្លានពានរបស់រុស្ស៊ី ម្តងទៀត។

លោក Zelensky បានចោទសួរពីរឿងនេះ
អំឡុងសន្និសីទកាសែត នៅទីក្រុងព្រុចសែល នៅពេលដែលគេសួរថា «តើសហរដ្ឋអាមេរិកនឹងធ្វើអ្វី ប្រសិនបើរុស្ស៊ី មកឈ្លានពានម្តងទៀត? តើការធានាសន្តិសុខទាំងនេះ នឹងធ្វើអ្វី? តើការធានានេះ នឹងដំណើរការយ៉ាងដូចម្តេច?

បច្ចុប្បន្ន អាមេរិកកំពុងបើកកិច្ចចរចាជាមួយរុស្ស៉ី និងកិច្ចចរចាដាច់ដោយឡែកជាមួយអ៊ុយក្រែន និងក្រុមមេដឹកនាំអឺរ៉ុប ទាក់ទិនទៅនឹងសំណើបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមិនទាន់ឈានដល់ការឯកភាពគ្នាណាមួយនៅឡើយទេ ។

ការមិនទាន់ឈានដល់ការឯកភាពគ្នានេះ គឺដោយសារតែទាំងទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុប សុទ្ធតែព្រួយបារម្ភជាខ្លាំង ចំពោះការទាមទារឲ្យអ៊ុយក្រែនលះបង់ទឹកដី ជាថ្នូរនឹងការធានាសន្តិសុខរយៈពេលវែង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner