អាមេរិកវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន ស្លាប់៥នាក់ នៅមហាសមុទ្រប៉ាស៊ីហ្វិក
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ អាមេរិកបានវាយប្រហារ លើទូកសង្ស័យដឹកគ្រឿងញឿនចំនួន២គ្រឿង នៅមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃព្រហស្បតិ៍ សម្លាប់មនុស្ស ចំនួន ៥នាក់។
ទីបញ្ជាការយោធាអាមេរិក US Southern Command បានអះអាង នៅលើបណ្តាញសង្គម X ថា «នាវាទាំងពីរ គ្រឿងនេះ ស្ថិតក្នុងដែនទឹកអន្តរជាតិ ដែលបានចូលរួម ក្នុងប្រតិបត្តិការជួញដូរគ្រឿងញៀន»។
តាំងពីផ្តើមប្រតិបត្តិការ វាយប្រហារ នៅសមុទ្រការាបៀន និង មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាង ក្នុងខែកញ្ញាមក យោធាអាមេរិក បានសម្លាប់ជនសង្ស័យ ១០៤នាក់ហើយ នេះបើតាមតួលេខរបស់ AFP ដែលផ្អែកលើទិន្នន័យផ្លូវការ។
រដ្ឋបាលរបស់ លោក Donald Trump បានបន្តវាយប្រហារ ប៉ុន្តែ មិនបានផ្តល់ភស្តុតាងណាមួយដែលថា ទូកទាំងនោះ ជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន នោះទេ។ ការណ៍នេះ ជំរុញឱ្យមានការពិភាក្សាអំពីភាពស្របច្បាប់ នៃប្រតិបត្តិការវាយប្រហារទាំងនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ