ដ្រូនខ្នាតធំ ថៃ Dominator XP ដែលធ្លាក់ផ្ទុះក្នុងដី កម្ពុជា មានចំណុចខ្សោយ ៣ យ៉ាង

យន្តហោះដ្រូន Dominator XP មួយគ្រឿង ក្នុងចំណោមយន្តហោះដ្រូន Dominator XP ចំនួន ៣ គ្រឿងដែលយោធាថៃមាន និងប្រើប្រាស់ដើម្បីស៊ើបការណ៍យោធា បានធ្លាក់ផ្ទុះឆេះខ្ទេចខ្ទីគ្មានសល់នៅលើទឹកដីកម្ពុជាកាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

អ្នកជំនាញនិយាយថា យន្តហោះដ្រូន Dominator XP របស់ថៃ មិនខ្លាំងក្នុងសមរភូមិសម័យទំនើបនោះទេ ដោយសារតែវាមានចំណុចខ្សោយមួយចំនួន ។ ហើយនោះគឺយន្តហោះដ្រូនខ្នាតធំមួយនេះ មិនមានបច្ចេកវិទ្យាបំបាំងកាយ ដូច ដ្រូនអាមេរិក RQ-170 ឬដ្រូនចិន CH-7 នោះឡើយ ។

បញ្ហានេះនាំឲ្យយន្តហោះដ្រូន Dominator XP មិនអាចនឹងគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវនោះទេ ជាពិសេសដ្រូនប្រភេទនេះងាយនឹងបាញ់ទម្លាក់ ប្រសិនបើហោះចូលដែនអាកាសរបស់ប្រទេសដែលមានប្រព័ន្ធខែលការពារដែនអាកាសដូចជា QW-3 របស់ចិនជាដើម ។

បើតាម Defense Industry, ចំណុចខ្សោយមួយទៀតគឺយន្តហោះដ្រូន Dominator XP មានទំហំធំ ល្បឿនយឺត និងពិបាកបត់បែនពេលហោះហើរប្រតិបត្តិការ ។ យន្តហោះដ្រូន Dominator XP មានកម្ពស់ជិត ៣ ម៉ែត្រ មានទម្ងន់ជិត ២ តោន និងមានប្រវែងដល់ទៅ ៨ ម៉ែត្រកន្លះឯណោះ ដែលធ្វើឲ្យវាពិបាកលាក់ខ្លួន និងចុះចតក្នុងទីតាំងតូចៗ ។

ម្យ៉ាងយន្តហោះដ្រូន Dominator XP ពឹងផ្អែកលើប្រព័ន្ធទំនាក់ទំនងតាមផ្កាយរណបតែមួយមុខ ។ បើតាម Speed SDB, ការបំពាក់ប្រព័ន្ធបែបនេះងាយទទួលរងនូវការកាត់ផ្ដាច់ GPS ឬបិទសញ្ញាបញ្ជាពីចម្ងាយ ដែលធ្វើឲ្យវារង់ចាំតែធ្លាក់តាមដំណើរប៉ុណ្ណោះ ។

បន្ទាប់ពីការធ្លាក់នេះ ថៃនៅសល់យន្តហោះដ្រូន Dominator XP តែ ២ គ្រឿងទៀតប៉ុណ្ណោះ ។ បើតាមគេហទំព័រ Asia-Pacific Defense Journal, ថៃបានបញ្ជាទិញយន្តហោះដ្រូនស៊ើបការណ៍យោធាខ្នាតយក្សមួយនេះចំនួន ៣ គ្រឿងពីប្រទេសអ៊ីស្រាអែលក្នុងឆ្នាំ ២០១៨ ក្រោមកិច្ចព្រមព្រៀងតម្លៃ ២៧ លានដុល្លារ ៕

ប្រភព ៖ Defense Industry – Asia-Pacific Defense Journal ប្រែសម្រួល ៖ សុខ ជីវ័ន្ត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner