Blue Origin បញ្ជូនអវកាសយានិកមានពិការភាពទៅលំហរអាកាសលើកដំបូងក្នុងប្រវត្តិសាស្រ្ត

ញូវយ៉ក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Blue Origin របស់មហាសេដ្ឋីអាមេរិក លោក Jeff Bezos បានបញ្ជូនអវកាសយានិកអឺរ៉ុបមានពិការភាពអង្គុយលើរទេះរុញ និងក្រុមអវកាសយានិកដទៃទៀតទៅកាន់លំហរអាកាសដោយជោគជ័យ ដែលនេះជាការបង្កើតប្រវត្តិសាស្ត្រលើកដំបូង ។

យានអវកាស New Shepard Mission NS-37 បានហោះចេញពីទីតាំងបាញ់បង្ហោះ Site One នៅភាគខាងលិចរដ្ឋតិចសាស នាវេលាម៉ោង ៨និង១៦នាទីព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ជាមួយនឹងក្រុមអវកាសយានិកចំនួន ៦នាក់ ។

ក្នុងចំណោមពួកគេ រួមមាននាង Michaela Benthaus ដែលជាវិស្វករអាកាសចរណ៍ និងមេកានិចមកពីទីភ្នាក់ងារអវកាសអឺរ៉ុប ដែលបានចាប់ផ្តើមប្រើប្រាស់រទេះរុញ បន្ទាប់ពីនាងបានរងរបួសខួរឆ្អឹងខ្នង ក្នុងគ្រោះថ្នាក់ជិះកង់ឡើងលើភ្នំកាលពីឆ្នាំ ២០១៨ ។

យានអវកាស New Shepard បានវិលត្រឡប់មកកាន់ផែនដីវិញ ជាមួយនឹងការចុះចតដោយជោគជ័យ បន្ទាប់ពីការហោះហើរឡើងទៅទស្សនាផ្ទាំងទស្សនីយភាពនៅទីអវកាសប្រហែល ១០ នាទី ។

ការហោះហើរកាលពីថ្ងៃសៅរ៍ម្សិលមិញ គឺជាបេសកកម្មរបស់យានអវកាស New Shepard លើកទី ៣៧ និងលើកទី ១៦ ដើម្បីនាំយកមនុស្សហោះហើរនៅត្រង់ខ្សែបន្ទាត់ Karman Line ដែលជាព្រំដែនរវាងបរិយាកាសផែនដី និងទីអវកាស ដែលទទួលស្គាល់ដោយអន្តរជាតិ ។

យានអាវកាស New Shepard សាងសងឡើងដោយក្រុមហ៊ុន Blue Origin របស់លោកមហាសេដ្ឋី Bezos ហើយត្រូវបានរចនាឡើង ដើម្បីបម្រើទីផ្សារទេសចរណ៍ទៅកាន់លំហទីអាវកាស ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner