ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹកប្រមាណ ៣0០គ្រួសារនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ១ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្ត មណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំ ប្រតិភូក្រុមការងាររួម និងអាជ្ញាធរដែនដី អញ្ជើញទៅសួរសុខទុក្ខ ប្រជាពលរដ្ឋជាជនភៀសសឹក  នៅក្នុងខេត្តបន្ទាយមានជ័យ  ។

មណ្ឌលជនភៀសសឹក ក្នុងនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងផ្តល់ជំរក សម្រាប់ពលរដ្ឋប្រមាណជាង ៣០០ គ្រួសារ ភាគច្រើនជាកុមារ ដែលត្រូវបាន រត់ភៀសខ្លួនចេញ ពីលំនៅឋាន ដោយការវាយប្រហារទ្រង់ទ្រាយធំ រួមទាំងការ ទម្លាក់គ្រាប់បែក ដោយដ្រូនយោធា និងយន្តហោះចម្បាំង ពីសំណាក់ យោធាថៃ នៅតាមតំបន់ ព្រំដែន និងចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ។

ក្នុងអញ្ជើញចុះសួរសុខទុក្ខនេះ ឯកឧត្តម កែ គឹមយ៉ាន បានផ្តល់ជំនួយ ជាស្បៀងអាហារ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ដើម្បីសម្រាលទុក្ខលំបាក ដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយសង្គ្រាមឈ្លានពាន ព្រមទាំង បង្ហាញនូវសាមគ្គីភាព និងការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក។

ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្ត មណ្ឌលខេត្តបន្ទាយមានជ័យ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ,សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងក្នុងគ្រាលំបាក តាមរយៈថ្នាក់ដឹកនាំ និងក្រុមការងារ ។

ឯកឧត្តម បានលើកទឹកចិត្តប្រជាពលរដ្ឋភៀសសឹកទាំងអស់ត្រូវតស៊ូអត់ធ្មត់ក្នុងគ្រាដ៏លំបាកនេះ និងត្រូវរួបរួមសាមគ្គីគ្នា ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ចំណែកការស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ត្រូវចេះយោគយល់អធ្យាស្រ័យគ្នា ចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាអនាម័យបរិស្ថាន និង ខិតខំថែរក្សាសុខភាពឱ្យបានល្អ។

ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះការខិតខំជួយសម្របសម្រួលគ្រប់បែបយ៉ាងដោយមិនគិតពីនឿយហត់ ក្នុងពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាក ទទួលរងនូវការឈ្លានពានពីកងទ័ពថៃ។ ឯកឧត្តម កែ គឹមយ៉ាន បានផ្តាំផ្ញើដល់ក្រុមការងារត្រូវបន្តជួយតទៅទៀត និងបន្តរក្សាសាមគ្គីភាពជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរួមគ្នាប្រឆាំងនឹងកងទ័ពឈ្លានពានថៃនេះ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner