លោក ត្រាំ ថា នាវាចម្បាំងអាមេរិកថ្មី ដាក់ឈ្មោះលោក

វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីនាវាចម្បាំងអាមេរិកប្រភេទថ្មី ដែលនឹងត្រូវដាក់ឈ្មោះរបស់លោក។

លោកប្រធានាធិបតីបានប្រាប់អ្នកកាសែត នៅឯគេហដ្ឋាន Mar-a-Lago របស់លោក ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទថា «កប៉ាល់លំដាប់ Trump ឬ Trump-class នឹងក្លាយជានាវាចម្បាំងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ របស់សហរដ្ឋអាមេរិក ដែលមិនធ្លាប់មាន»។

លោក Trump បាននិយាយថា «យើងស្រមៃថា កប៉ាល់ទាំងនេះនឹងក្លាយជានាវាចម្បាំងដំបូងគេបង្អស់ នៃថ្នាក់ថ្មី ដែលនឹងត្រូវបានផលិត នៅឆ្នាំខាងមុខ» លោកបានកត់សម្គាល់ពីគោលដៅចុងក្រោយ នៃ នាវាចម្បាំងថ្មី ចន្លោះ ពី ២០ ទៅ ២៥ គ្រឿង។

លើកចុងក្រោយ ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់នាវាចម្បាំង ក្នុងការប្រយុទ្ធ គឺនៅឆ្នាំ១៩៩១ កំឡុងសង្គ្រាមឈូងសមុទ្រលើកទី១ ប្រឆាំងនឹងអ៊ីរ៉ាក់ នេះបើតាមសារព័ត៌មាន Nbc News។

សារព័ត៌មាននេះ បានស្រង់សម្តីរបស់មេបញ្ជាការទ័ពជើងទឹកអាមេរិក លោក Phelan ដែលបញ្ជាក់ថា នាវាចម្បាំងទាំងនេះក៏នឹងផ្ទុក កាំជ្រួច cruise ដែលបាញ់បង្ហោះដោយអាវុធនុយក្លេអ៊ែរ ផងដែរ។ នាវាចម្បាំងមានឈ្មោះ របស់លោក Trump ក៏នឹងត្រូវបានបំពាក់ដោយកាំភ្លើង និងកាំជ្រួច ក៏ដូចជា អាវុធល្បឿនលឿនជាងសំឡេង និង ឡាស៊ែរ ដែលមានថាមពលខ្ពស់ ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner