“កម្ពុជា និងថៃ បានសន្យាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ”

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានប្តេជ្ញាចិត្តជាថ្មី ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា នយោបាយ ការពារជាតិនិងសន្តិសុខ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការងារ អប់រំ វប្បធម៌ ទេសចរណ៍ ការតភ្ជាប់ បរិស្ថាន បច្ចេកវិទ្យានិងនវានុវត្តន៍ និងការផ្លាស់ ប្តូរវាងប្រជាជននិងប្រជាជន។

នាយករដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះកំណើនជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងលើស ១០ ពាន់លានដុល្លារអាម៉េរិកជាលើកដំបូង កាលពីឆ្នាំកន្លងទៅហើយមានបំណងសម្រេចឱ្យបានគោលដៅ ១៥ពាន់លានដុល្លារអាម៉េរិក ក្នុងពេលដ៏ខ្លីខាងមុខ។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានស្វាគមន៍ចំពោះកំណើននៃចំនួនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរបន្តធ្វើការសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញយន្តការ”ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលថៃ ដែលសម្រេចប្រគល់នូវវត្ថុបុរាណខ្មែរចំនួន ២០ដុំ ដែលបាន រឹបអូសពីក្រុមជនទុច្ចរិត នៅឆ្នាំ១៩៩៩ ត្រឡប់មកកម្ពុជាវិញផងដែរ។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner