សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មេសា ២០២៥
១. ក្រសួងកសិកម្ម កំពុងសិក្សាលទ្ធភាពបន្ថែម ដើម្បីបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ក្នុងខេត្តចំនួន៣ រួមមានខេត្តកោះកុង កំពត និងខេត្តកែប – AMS Economy
២. ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ កំពុងអ៊ុតបេតុងកៅស៊ូ ត្រៀមបញ្ចប់ការងារ – FN
៣. ត្រឹមឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុន២៣ ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ប្រមូលសាច់ប្រាក់សរុបពី ទីផ្សារចំនួន ៣៨៧លានដុល្លារ – FN
៤. រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទប្រកាន់អតីតប្រធានាធិបតី លោក Moon Jae In ពីបទពុករលួយ – Reuters
៥. ទីក្រុងប៉េកាំងបញ្ជាក់ថា ពុំទាន់មានការចរចាពាណិជ្ជកម្មរវាងចិន និងអាមេរិក ដូចការអះអាងរបស់លោក Donald Trump ឡើយ – CNA
#ams1minute