អ៊ីស្រាអែល បោះទុន ១១០ ពាន់លានដុល្លារ អភិវឌ្ឍឧស្សាហកម្មសព្វាវុធដោយខ្លួនឯង
ហ្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា អ៊ីស្រាអែលត្រៀមចំណាយដល់ទៅ ១១០ ពាន់លានដុល្លារ លើការអភិវឌ្ឍឧស្សាហកម្មផលិតសព្វាវុធដោយខ្លួនឯងក្នុងរយៈពេល ១០ ឆ្នាំ ។
ថ្លែងនៅចំពោះមុខមន្ត្រីយោធានៅមូលដ្ឋានទ័ពអាកាស Hatzerim ភាគខាងត្បូងប្រទេសកាលពីប៉ុន្មានសប្តាហ៍មុន, លោក Netanyahu លើកឡើងថា គោលបំណងដែលអ៊ីស្រាអែលអនុម័តកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គឺដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសដទៃ រួមទាំងសម្ព័ន្ធមិត្តអាមេរិកផងដែរ ។
លោកថា ប្រព័ន្ធអាវុធទាំងនេះ នឹងធានានូវអត្ថប្រយោជន៍របស់អ៊ីស្រាអែលនៅលើសមរភូមិនាពេលអនាគត ។
បើតាមសភាអាមេរិក, ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយយោធាចំនួន ៣,៣០០ លានដុល្លារដល់អ៊ីស្រាអែល និងជំនួយចំនួន ៥០០ លានដុល្លារសម្រាប់កិច្ចសហប្រតិបត្តិការការពារមីស៊ីលនៅឆ្នាំ ២០២៥ ។
បើតាមសារព័ត៌មាន The straits times, មុនពេលសង្គ្រាមហ្គាហ្សា កើតឡើងក្នុងខែតុលា ឆ្នាំ ២០២៣ ថវិកាការពារជាតិរបស់ប្រទេសអ៊ីស្រាអែលមានប្រហែល ២០ ពាន់ ៤០០ លានដុល្លារ ។
សម្រាប់ឆ្នាំ ២០២៦ អ៊ីស្រាអែលគ្រោងនឹងបង្កើនប្រហែល ១៦ ភាគរយ ឬស្មើនឹង ៣៥ ពាន់លានដុល្លារ ធ្វើឲ្យថវិកាសរុបកើនឡើងដល់ ២០៨ ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យការពារជាតិ ៕
ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា