“កម្ពុជាជំរុញឱ្យព្រះរាជាណាចក្រថៃ បង្ហាញសេចក្តីស្មោះត្រង់ ដោយទទួលយកយុត្តាធិការរបស់ ICJ”

សំណើរបស់កម្ពុជាទៅកាន់ ICJ មិនគួរត្រូវបានយល់ខុសថាជាអំពើអរិភាព ឬការបង្កហេតុនោះទេ។ ផ្ទុយទៅវិញ វាគឺជាវិធានការតាមសន្តិវិធី ប្រកបដោយការទទួលខុសត្រូវ និងស្របច្បាប់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដោយ ឥតងាករេរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ។

ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍ និងដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់យើងក្នុងការទប់ស្កាត់ការរីករាលដាលទៅជាជម្លោះពេញទំហឹង ដែលនឹងបង្កគ្រោះថ្នាក់ដល់អាយុ ជីវិតប្រជាពលរដ្ឋ កម្ពុជាបានសម្រេចចិត្តបញ្ជូនបញ្ហាទាក់ទងនឹងតំបន់ចំនួនបួនដែលមានជម្លោះរ៉ាំរៃ និងមិនទាន់បានដោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ការសម្រេចចិត្តរបស់កម្ពុជាក្នុងការបញ្ជូនវិវាទទៅតុលាការ ICJ គឺស្របទាំងស្រុងជាមួយ នឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ការសម្រេចចិត្តនេះគឺផ្អែកលើមូលដ្ឋានច្បាប់ដ៏ រឹងមាំ ដោយសារតំបន់វិវាទទាំងនេះស្ថិតនៅលើទឹកដីកម្ពុជាទាំងស្រុង តាមការកំណត់ដោយអនុសញ្ញា ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ហើយដូចដែលបានឆ្លុះបញ្ចាំងនៅលើ ផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម។ ផែនទីទាំងនេះត្រូវបានទទួលស្គាល់ និងអនុម័ត រួមគ្នាដោយប្រទេសទាំងពីរ ហើយត្រូវបានបញ្ជាក់ជាថ្មីនៅក្នុង MOU-2000 សម្រាប់ជាមូលដ្ឋានអនុវត្ត ការងារខណ្ឌសីមាព្រំដែន។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner