សូដង់ស្លាប់ ១១៤នាក់ អំឡុងការប្រហារ ១សប្តាហ៍

ខាទុំ ៖ មនុស្សចំនួន ១១៤នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារ នៅតំបន់ដាហ្វួរ (Darfur) ប្រទេសស៊ូដង់ ត្រឹមតែ១សប្តាហ៍ នេះបើតាមប្រភពពីគ្រូពេទ្យ។

ក្រុមវេជ្ជសាស្ត្រ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា ការវាយប្រហារ ដោយកងទ័ពស៊ូដង់ និង ខ្មាំងសត្រូវ របស់ខ្លួន ទៅលើទីក្រុងចំនួនពីរ នៃ តំបន់ Darfur ក្នុងសប្តាហ៍មុន បានសម្លាប់មនុស្ស ចំនួន១១៤នាក់។ មន្ត្រីបានប្រាប់ ថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ត្រូវបានសន្មតថា ជាស្នាដៃរបស់កងទ័ព បង្កទៅលើទីក្រុង Al-Zuruq ដែលគ្រប់គ្រងដោយគូប្រជែងរបស់ពួកគេ គឺ កងកម្លាំងគាំទ្ររហ័ស RSF ដោយបានសម្លាប់ជនស៊ីវិល ចំនួន៥១នាក់ កាលពីថ្ងៃសៅរ៍។

៥ថ្ងៃ នៃការវាយប្រហារ របស់ក្រុម RSF លើទីប្រជុំជន Kernoi មានចម្ងាយ ១០០គីឡូម៉ែត្រ ភាគខាងលិច ប្រទេស កាលពីសប្តាហ៍មុន បានសម្លាប់ជនស៊ីវិល ចំនួន៦៣នាក់ និង ១៧ នាក់ផ្សេងទៀត បានរងរបួស នេះបើតាមប្រភព ពីក្រុមវេជ្ជសាស្ត្រផ្សេងទៀត ធ្វើការនៅឯមន្ទីរពេទ្យក្នុងតំបន់ ហើយបានថ្លែងប្រាប់ដល់សារព័ត៌មាន AFP៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner