ក្រសួងទេសចរណ៍ នឹងជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍កម្ពុជា និងឥណ្ឌាបន្ថែមឲ្យកាន់តែសកម្មក្នុងឆ្នាំ២០២៦នេះ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគីកម្ពុជា និងឥណ្ឌាបន្ថែមទៀត និងកាន់តែសកម្មសម្រាប់ឆ្នាំថ្មី២០២៦ ។ ការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ បែបនេះ បានធ្វើឡើងក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងសហការី ក្នុងឱកាសចូលឆ្នាំថ្មី កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
តាមរយៈផែនការការជំរុញទេសចរណ៍នេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ទៅកាន់ ឯកអគ្គរដ្ឋទូតឥណ្ឌា ក្នុងជំនួបនោះ ពីការត្រៀមលក្ខណៈជាស្រេច នៃវិស័យឯកជនរបស់កម្ពុជា ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ តាមរយៈការហោះហើរត្រង់រវាងរដ្ឋធានី New Delhi និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងរវាងទីក្រុង Kolkata និងខេត្តសៀមរាប ដោយក្រុមហ៊ុនអាកាសច រណ៍ IndiGo Airlines ព្រមទាំងកត្តាសុខសុវត្តិភាព ការអភិវឌ្ឍន័គ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សំបូរបែប ជាពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ ប្រៀបដូចជាបងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ ។
ឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌា បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្និតរមួតរវាងក្រសួង ទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានជួយឱ្យបានសម្រេចនូវលទ្ធផល ក៏ដូចជាព្រឹត្តការណ៍ជំរុញទេសចរណ៍ជាច្រើន ដែលបាននាំនូវកំណើនភ្ញៀវទេសចរឥណ្ឌាគួរឱ្យកត់សម្គាល់ និងជាទីមោទនៈក្នុងឆ្នាំ២០២៥ កន្លងមកនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា នូវបានគូសបញ្ជាក់ពីជំ ហរបន្តគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តឱ្យបានចប់ និងជោគជ័យនាឆ្នាំថ្មីនេះ នូវគម្រោងជំនួយទាំង៣ ក្រោមក្របខណ្ឌ Quick Impact Project (QIP) លើការ អភិវឌ្ឍន៍ដល់សហគមន៍អេកូទេសចរណ៍ ដែលបានគាំ ទ្រដោយរដ្ឋាភិបាលឥណ្ឌាកន្លងមក។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាការឆ្លើយតប បានថ្លែងការអគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជានិច្ចជាកាលតែងតែជួយឧបត្តម្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវព្រឹត្តការណ៍ “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា” កន្លងមក និងកំណើនភ្ញៀវទេសចរឥណ្ឌាដ៏ច្រើនមកទស្សនាកម្ពុជានាប៉ុន្មានខែចុងឆ្នាំ២០២៥កន្លងទៅនេះ។
ឯកឧត្តមរដ្ឋមន្រ្តី នូវបានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយ QIP និងការផ្តល់ឱកាសដល់មន្រ្តីរាជការក្រសួង ទេសចរណ៍ចំនួន ៤រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលដ៏ល្អ និងសម្រិតសម្រាំងនៅសាធារណរដ្ឋឥណ្ឌា​ នាចុងខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ៕

អត្ថបទ : គង់ សុផុល
រូបភាព : ក្រសួងទេសចរណ៍

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner