សប្បុរសជនជាតិ និងអន្តរជាតិបន្តចូលរួមជាមួយសមាគមគ្រូពេទ្យ​ស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងសកម្មភាពមនុស្សធម៌

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពី​រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុង​ប្រគល់ប័ណ្ណថ្លែងអំណរគុណជូនលោក “UDO BöTTCHER” និងលោកស្រី “SOPHEA BöTTCHER” មកពីប្រទេសអាល្លឺម៉ង់ ដែលបានឧបត្ថម្ភថវិកាចំនួនមួយសែនដុល្លារអាម៉េរិកជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោល​បំណងរួម​ចំណែកជាមួយសមាគម បំពេញរាល់បេសកកម្មមនុស្សធម៌។

អាន៖សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ធីតា(TYDA) បានប្រព្រឹត្តទៅ​ក្រោមការដឹកនាំផ្ទាល់របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានក្រុម​ប្រឹក្សា​​ភិបាលសមាគម TYDA រួមជាមួយ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ។សមាគមនេះ​បាននិងកំពុងបំពេញកិច្ចការមនុស្សធម៌​ជាច្រើន តាមរយៈ​កម្លាំងស្ម័គ្រចិត្តពីគ្រប់មជ្ឈដ្ឋានសុខាភិបាល ចុះជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ គ្រប់ទី​តំបន់ក្នុង​ព្រះរាជាណាចក្រកម្ពុជា។

ដោយទឹកចិត្តចង់រួមចំណែកជាមួយសមាគម ក៏ដូចជាចូលរួមជួយ​ជីវិត​ប្រជាជនកម្ពុជា លោក UDO BöTTCHER និងលោកស្រី SOPHEA BöTTCHER មកពីប្រទេសអាល្លឺម៉ង់ ដែលត្រូវបានគេ​ស្គាល់ថា ជាសប្បុរសជនប្រកបដោយទឹកចិត្ត និង បេះដូង​ស្រលាញ់​ខ្មែរ​បានបរិច្ចាគថវិកាចំនួនមួយសែនដុល្លារអាម៉េរិកជូន​សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ។ការបរិច្ចាគនេះក្នុងគោល​បំណងរួមចំណែកជាមួយសមាគមបំពេញបេសកកម្មពិនិត្យ ព្យាបាល ថែទាំសុខភាព និងជាពិសេសការលើកកម្ពស់​សុខុមាល​ភាព​ប្រជាជនកម្ពុជា ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner