ថៃព្រមានចុះត្រជាក់ដល់ ១អង្សាសេ
បាងកក ៖ នាយកដ្ឋានឧតុនិយម ថៃ បានព្រមានពីអាកាសធាតុចុះត្រជាក់ទូទាំងប្រទេស ខណៈដែលសីតុណ្ហភាព អាចមានការធ្លាក់ចុះ រហូតដល់ ១ ឬ ២ អង្សាសេ។
បើតាមការចេញផ្សាយ របស់សារព័ត៌មានថៃ, សម្រាប់ថ្ងៃទី ៨ ខែមករានេះ នាយកដ្ឋានឧតុនិយមបានរាយការណ៍ថា អាកាសធាតុទូទាំងប្រទេស នឹងប្រែជាត្រជាក់ជាងមុន ជាមួយនឹងខ្យល់បក់ខ្លាំង ហើយសីតុណ្ហភាពនឹងធ្លាក់ចុះ ពី ១ ដល់ ២ អង្សាសេ។
កាសែត ខោសុត បានឲ្យដឹងថា មូលហេតុ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធខ្ពស់ខ្លាំងពីប្រទេសចិន ដែលគ្របដណ្តប់លើប្រទេសថៃ។ សាធារណៈជន ត្រូវបានណែនាំឱ្យថែរក្សាសុខភាព និង ប្រយ័ត្នគ្រោះថ្នាក់ ពីករណីអគ្គិភ័យ ដោយសារអាកាសធាតុស្ងួត និង ខ្យល់បក់ខ្លាំង។
ក្រៅពីចុះត្រជាក់ខ្លាំង, ថៃ ក៏ព្រមានអំពីផ្គររន្ទះ នៅខេត្ត ចំនួន៩ ភាគខាងត្បូង។ សម្រាប់ឈូងសមុទ្រថៃ រលកមានកម្ពស់ ចាប់ពី ២ ដល់ ៣ម៉ែត្រ និង លើសពី ៤ ម៉ែត្រ នៅតំបន់ដែលមានខ្យល់ព្យុះ។ កងម៉ារីនបានជំរុញឱ្យដំណើរការដោយប្រុងប្រយ័ត្ន ហើយ ទូកតូចៗនៅឈូងសមុទ្រ គួរតែនៅជាប់ច្រាំង។ អ្នករស់នៅតំបន់ឆ្នេរ ភាគខាងកើត គួរប្រុងប្រយ័ត្នចំពោះរលកខ្លាំងៗ នេះបើតាមប្រភព ពីកាសែត ខោសុត ដដែល៕

ប្រភព ៖ ខោសុត, ប្រែសម្រួល ៖ សារ៉ាត