ភាពជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨

បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការផ្សះផ្សាជាតិសម្រាប់សន្តិភាពយូរអង្វែង សំដៅអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។

បច្ចុប្បន្ន កម្ពុជាបាននិងកំពុងបន្តបោះជំហានដ៏ស្វាហាប់និងមុតស្រួចឆ្ពោះទៅវឌ្ឍនភាពឥតឈប់ឈរ។ រាជរដ្ឋាភិបាលនីតិកាលទី៧ ជារាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចធិបតីនាយករដ្ឋរដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវ ឤទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានការគិតគូរជាលក្ខណៈយុទ្ធសាស្រ្ត ឈរលើគោលការណ៍ ២ សំខាន់ៗ គឺ៖

ទី១. បន្តថែរក្សាឱ្យបាននូវសន្តិភាពដែលជាកត្តាសត្យានុម័តក្នុងការកសាងខឿនអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និង

ទី២. បន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner