ក្នុងឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំជិត ៦ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១០% បើប្រៀបធៀបនឹងឆ្នាំ២០២៤

កម្ពុជានាំចេញទៅអឺរ៉ុបប្រមាណ ៥ពាន់លានដុល្លារ កើនឡើងជាង ១៣% ខណៈការនាំចូលពីអឺរ៉ុបមានប្រមាណ ៨៦៣លានដុល្លារ ថយចុះ ៥,៨%។

ភាគីទាំងពីរទទួលស្គាល់ពីកំណើនវិជ្ជមាននេះ ដែលបានគាំទ្រដោយប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ហើយនៅឆ្នាំ២០២៦ នឹងបន្តពិភាក្សាដោះស្រាយបញ្ហាសេសសល់មួយចំនួន។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner